​បុរស​អាច​នឹងមាន​ប​ញ្ហា​សុខភាព​ទាំងនេះ​នៅពេល​អាយុ​កាន់តែច្រើន​!

445
ចែករម្លែក

នៅពេល​មនុស្ស​ប្រុស​មាន​វ័យក្មេង ពួកគេ​អាច​នឹងមាន​សុខភាព​ល្អ​ណាស់​។ ប៉ុន្តែ​ដល់ពេល​អាយុ​កាន់តែច្រើន អ្នក​ប្រហែលជា​ត្រូវការ​យកចិត្តទុកដាក់​ច្រើន​ទៅលើ​រាងកាយ និង​សរីរាង្គ​សំខាន់ៗ​ក្នុង​ខ្លួន​បន្ថែម​ហើយ​។ ដោយសារតែ​របៀប​រស់​នៅ​មួយចំនួន​ដាក់​សម្ពាធ​ដល់​បញ្ហា​សុខភាព​កាន់តែខ្លាំង​នោះ អ្នក​ប្រហែលជា​មិនបាន​ដឹង​អំពី​សញ្ញា​ប្រកាសអាសន្ន​របស់​វា​ផង​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​បញ្ហា​សុខភាព​មួយចំនួន​ដែល​បុរស​គ្រប់រូប​គួរតែ​យល់ដឹង​នៅពេល​អាយុ​កាន់តែច្រើន និង​ចាប់ផ្តើម​គ្រប់គ្រង​វា​បណ្តើរៗ​។​

​ជំងឺ​បេះដូង​សរសៃឈាម​

​មនុស្ស​ប្រុស​គួរតែ​អាច​នឹង​មានឱកាស​កើត​ជំងឺ​បេះដូង​សរសៃឈាម​ច្រើនជាង​ស្ត្រី ហើយក៏​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​នៅ​អាយុ​តិចជាង ៤០​ឆ្នាំ​ដែរ​។ តាម​ការសិក្សា​បាន​បង្ហាញថា បុរស​ដែលមាន​ជំងឺ​ទឹ​នោម​ផ្អែម​ហើយ​គឺ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​ឆាប់​ស្លាប់​តែម្តង ជាពិសេស​ក្នុង​អាយុ ៤៧ ទៅ ៥០​ឆ្នាំ​។ នេះ​ជា​ហេតុផល​មួយ​ដែល​បុរស​ត្រូវតែ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ហាត់ប្រាណ​ជា​ទៀងទាត់​ដើម្បី​ថែរក្សា​សុខភាព​របស់​បេះដូង​។

​លិង្គ​មិន​រឹង​

​តាមពិត សុខភាព​ផ្លូវភេទ​របស់​បុរស​អាច​នឹង​ថយចុះ​ទៅតាម​អាយុ ប៉ុន្តែ​ការជួប​បញ្ហា​លិង្គ​មិន​ឡើង​រឹង​គ្រាន់តែ​ជា​ផ្នែក​មួយ​ដែល​អាច​ទទួលយកបាន​ប៉ុណ្ណោះ ព្រោះ​វា​អាច​ក៏​អាចទាក់ទង​នឹង​បញ្ហា​ផ្លូវចិត្ត​ផងដែរ​។ បើសិនជា​បុរស​ម្នាក់​ជួប​បញ្ហា​សុខភាព​ផ្សេងៗ​ដូចជា​ជំងឺ​ទឹកនោមផ្អែម លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ឬ​លើស​សម្ពាធ​ឈាម ការ​ប្រឈម​នឹង​លិង្គ​មិន​ព្រម​ឡើង​រឹង​នឹង​កើនឡើង​នៅក្រោយ​អាយុ​បាន ៤០​ឆ្នាំ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​រឿងនេះ​មានរឿង​នេះ​កើតឡើង​បាន អ្នក​គួរតែ​ញ៉ាំ​បន្លែ​ច្រើន​ដើម្បី​ជួយ​ប្រឆាំងនឹង​ករណី​មិនមាន​ចំណង់​ផ្លូវភេទ​។

​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​

​បុរស​គ្រប់រូប​គួរតែមាន​ការប្រុងប្រយ័ត្ន​តិចតួច​អំពី​ជំងឺមហារីក​មួយ​នេះ ព្រោះ​វា​ក៏​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​បុរស​វ័យ​ចំណាស់​ដែរ​។ តាមពិត បើសិនជា​មិនបាន​កើត​ជំងឺមហារីក​ទេ បញ្ហា​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ក្រពេញ​ប្រូ​ស្តា​ត​ក៏​អាច​ផ្តល់​ជាហេតុ​ផល​មួយ​សម្រាប់​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​ជំងឺ​នេះដែរ​។ តាម​ការសិក្សា​មួយ​បាន​ឲ្យ​ដឹងថា លទ្ធភាព​ដែល​វិ​វ​ឌ្ឈ​ន៍​ទៅជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​នឹង​កើនឡើង​ប្រមាណ ០,០០៥ ភាគរយ​លើ​បុរស​អាយុ​តិចជាង ៣៩​ឆ្នាំ​។ ២,២​ភាគរយ​លើ​បុរស​អាយុ​ចាប់ពី ៤០ ទៅ​៥៩​ឆ្នាំ និង ១៣,៧​ភាគរយ​លើ​បុរស​អាយុ​ចាប់ពី ៦០ ទៅ​៧៩​ឆ្នាំ​។ ការប្រឈមមុខ​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​វិញ​គឺ ១៦,៧​ភាគរយ (​មាន​បុរស​ម្នាក់​ហើយ​ក្នុងចំណោម​បុរស ៦​នាក់​)​។ យ៉ាងណាមិញ ការពិនិត្យ​ជំងឺ និង​ព្យាបាល​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ច្រើន​ដែរ​។ ចូរ​ចាំ​ថា ការ​ដែលមាន​វត្តមាន​ឈាម​ក្នុង​ទឹកនោម​ក៏​ជាស​ញ្ញា​មួយ​របស់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ដែរ​។

​ទំពែក​ក្បាល​

​ការ​ជ្រុះ​សក់​គឺជា​រឿង​មួយ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ប្រុស ហើយក៏​មិនមាន​មនុស្ស​ច្រើន​ដែរ ដែល​អាច​សង្គ្រោះ​បញ្ហា​នេះ​បាន​។ យ៉ាងណាមិញ វា​មិន​គ្រាន់តែ​ជា​រឿង​ដែល​សាំ​ចិត្ត​ទេ តែ​ក៏​ជា​រឿង​គួរ​ភ័យខ្លាច​ដែរ​។ មាន​ទំនាក់ទំនង​ដ៏​ខ្លាំ​ក្លា​មួយ​រវាង​ការ​ទំពែក​ក្បាល​លើ​មនុស្ស​ប្រុស និង​ការ​ប្រឈម​ខ្លាំង​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​៕ ដោយៈ health.com.kh