​បុរស​អ្នកលក់​ដូង​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​ដោយសារ​ខ្យល់គរ​

169
ចែករម្លែក

​ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​បុរស​អ្នកលក់​ដូង​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​ដោយសារ​ខ្យល់គរ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ ។ ហេតុការណ៍​ភ្ញាក់ ផ្អើល​ខាងលើនេះ​កើត ឡើង​កាលពី​វេលា ម៉ោង ៧ និង ១៥ នាទី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្សារ​ដី​ថ្មី​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​មានឈ្មោះ ស៊ឹម វណ្ណា ភេទ​ប្រុស​អាយុ ៥២ ឆ្នាំ​មុខរបរ លក់​ដូង ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ខ្មែ​ល ឃុំ​ម្រោម ស្រុក​អង្គរជ័យ ខេត្ដ​កំពត ៕S/​