​បុរស​២​នាក់​ដែល​រងគ្រោះ​ដោយ​បាក់​ដី​នៅ​ស្រុក​សំឡូត​បានទទួល​អំណោយ​មនុស្សធម៌

187
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០១៩​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​ដឹកនាំ​ដោយ​លោក​ងួន​រតនៈ​អនុប្រធាន​កិត្តិយស​សាខា​និង​សហការី​បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​ទៅជូន​។​ឈ្មោះ​ឆាយ​កុយ​អាយុ​២៨​ឆ្នាំ​និង​ឈ្មោះ​ទ្រឹង​កុសល​អាយុ​វ​២៦​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ត្រែង​ឃុំ​តា​តោក​ស្រុក​សំឡូត​ខេត្តបាត់ដំបង​ដែល​រងគ្រោះ​ដោយសារ​ដី​បាក់​សង្កត់​ក្នុងពេលដែល​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​ភ្នំ​ជាប់​ព្រំដែន​ថៃ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

​លោក​ទ្រឹង​កុសល​និង​លោក​ឆាយ​កុយ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជាពិសេស សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាក បាទ​ក្រហម​កម្ពុជា​ដែលជា​និច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ទុក្ខលំបាក​មាន​ជំងឺ​បាន​ដោយ​មិន​រើសអើង​វណ្ណៈ​ជាតិ​សាសន៍​ពណ៌​សម្បុរ​ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​៕S/

​រូប​ថ​តៈ​លោក​អី​បាល​ខេត្ត​នោ​ង​លោកស្រី​លោក​បណ្ឌិត​ប៊ុត​គិ​ម​ស៊ាន​ប្រគល់​អំណោយ​ដល់​ជន​រង​គ្និ​ង​អ្នកជំងឺ​