​បុរស​២​នាក់​បងប្អូន​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​បណ្ដាល​របួសធ្ងន់​

622
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​២​នាក់​បងប្អូន​បង្កើត​ជិះ​ម៉ូតូ បើក​ឆ្លង​ផ្លូវខ្វែង​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត បើកបរ​ដោយ​ជនបរទេស​បុក​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​។​ក្រោយ​កើតហេតុ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​ភ្លាមៗ​។​ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​តាំងពីព្រឹក​ព្រលឹម ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​៥៧​កែង​ផ្លូវ​៣១០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​

​សមត្ថកិច្ច​បាន​ប្រាប់​ជនរងគ្រោះ​មានឈ្មោះ​ខែ​ត​ជំនោរ​វិច្ឆិកា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករសំណង់ រងរបួស​គ្រេចជើង​ស្ដាំ​។ ទី​២​បងប្រុស​បង្កើតជា​អ្នកបើក​ម៉ូតូ​ឈ្មោះ ខែ​ត សុខ​សិលា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កម្មករសំណង់ របួស​បាក់ក​ជើងឆ្វេង​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ រថយន្ត​បង្ក​គ្រឿង​ទៀត ម៉ាក​ព្រូស ព​ណ៍ស បើកបរ​ដោយ​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី ឈ្មោះ RIO AGVS SALIM ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​បុគ្គលិក កាស៊ីណូ ជ្រៃ​ធំ​៕S​

​បុរស​២​នាក់​បងប្អូន​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​បណ្ដាល​របួសធ្ងន់​

#