​បុរស​២​រូប​បានឈ្នះ​ប្រាក់រង្វាន់​សុទ្ធ​៥​ម៉ឺន​ដុល្លារ

82
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​បុរស​២​រូប​ដែល​ម្នាក់​មកពី​ខេត្តស្វាយរៀង​និង​ម្នាក់ទៀត​មកពី​ខេត្តកណ្តាល​មានសំណាង​បាន ឈ្នះ​ទឹកប្រាក់ រហូតដល់​៥​ម៉ឺន​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន ទូរស័ព្ទ​ចល័ត សែ​ល​កាត ជាមួយនឹង​ការផ្ញើ​សារ​ដើម្បី​ឈ្នះ​រង្វាន់​ជា​រៀងរាល់ថ្ងៃ​។​បុរស​មានសំណាង​ទាំង​២​រូបនេះ​ម្នាក់​ឈ្មោះ​ប្រាក់ ចំ​រ៉ុង កម្មករសំណង់ មកពី​ខេត្តស្វាយរៀង មានសំណាង​ឈ្នះ​ប្រាក់ ៣​ម៉ឺន​ដុល្លារ ។​ឈ្មោះ​ជាប វ៉ា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ មកពី​ខេត្តកណ្តាល ឈ្នះ​ប្រាក់ ២​ម៉ឺន​ដុល្លារ​អាមេរិក ។

​បុរស​ទាំង​២​រូប​ដែល​សុទ្ធសឹង​ជា​អតិថិជន​ក្រុមហ៊ុន​សែ​ល​កាត​និង​រួមទាំង​ក្រុមគ្រួសារ​ផង​បានបង្ហាញ​ក្តីសប្បាយ​រីករាយ​នៅពេល​មក​ទទួល​រង្វាន់​នេះ​។​ពួកគាត់​បញ្ជាក់ថា​ជា​រង្វាន់​ដ៏​សំណាង​អស្ចារ្យ​ដែល​កាលពីមុន​ក្រុមគ្រួសារ​របស់​ពួកគាត់​មិន​នឹកស្មាន​ដល់​។​បន្ទាប់ពី​ឈ្នះ​ប្រាក់រង្វាន់​នេះដែរ​ក្រុមការងារ របស់​ក្រុមហ៊ុន សែ​ល​កាត បានធ្វើ​ការប្រកាស ផ្តល់ប្រាក់​រង្វាន់ ជូន​អ្នក​ទាំងពីរ​កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​ដោយបាន​រៀបចំឡើង​នៅ ទីស្នាក់ការ​កណ្តាល​សែ​ល​កាត​នា​រាជធានី​ភ្នំពេញ ផ្ទាល់​តែម្តង​។

​គួរ​បញ្ជាក់ដែរថា​ក្រុមហ៊ុន​សែ​ល​កាត​នៅតែ​បន្ត​ប្រគល់​រង្វាន់​ជា​បន្តបន្ទាប់​ដល់​អតិថិ​ជន​របស់ខ្លួន​ដែល​ក្នុងនេះ​មាន​អ្នកឈ្នះ​រង្វាន់​ចាប់ពី​១​ម៉ឺន​ដុល្លារ​និង​អ្នកខ្លះ​ឈ្នះ​រហូតដល់​១០​ម៉ឺន​ដុល្លារ​ទៀតផង​៕S/

​ ​បុរស​អ្នកឈ្នះ​ប្រាក់រង្វាន់​ពី​ក្រុមហ៊ុន​សែ​ល​កាត​ទាំង​២​រូប​នូវ​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​