​បុរស​​ម្នាក់​សុំ​ផ្ទះ​គេ​សម្រាក​បាន​ស្លាប់​សង្ស័យ​ខ្យល់គរ​នៅ​ស្រុក​សំរោង​ទង​

323

(​កំពង់ស្ពឺ​)៖​បុរស​ចំណាស់​ម្នាក់​ជា​អ្នកលក់​មុង​ភួយ​បាន​សុំ​ផ្ទះ​អ្នកភូមិ​សម្រាក​ស្រាប់តែ​ស្លាប់​នៅក្រោម​ផ្ទះ​នោះ​ដោយ​សង្ស័យថា​ជា​ខ្យល់គរ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​ក្រាំង​ស្ពឺ​ឃុំ​តាំង​ក្រូច​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​តាំង​ក្រូច​បាន​ឲ្យ​ដឹងថា​បុរស​ចំណាស់​ដែល​ស្លាប់​នោះ​មានឈ្មោះ​សេន​លី​អាយុ​៥៨​ឆ្នាំ​មុខរប​លក់​មុង​ភួយ​​រស់នៅ​ភូមិ​ឃ្លាំង​ស្បែក​ឃុំ​កំពង់​លួង​ស្រុក​ពញាឮ​ខេត្តកណ្តាល​ត្រូវគេ​សង្ស័យថា​បណ្តាលមកពី​ខ្យល់គរ​ស្លាប់​នៅក្រោម​ផ្ទះ​របស់​ឈ្មោះ​សៅ​ម៉ៅ​ភេទ​ស្រី​អាយុ​៦៦​ឆ្នាំ​ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

ប្រភព​ដដែល​បាន​បន្តថា​មុនពេល​ជនរងគ្រោះ​ស្លាប់​គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥​ដើរ​លក់​មុង​ភួយ​។​លុៈម​ក​ដល់ផ្ទះ​សៅ​ម៉ៅ​ឈ្មោៈ​សេន​លី​មិន​ស្រួលខ្លួន​ក៏​សម្រាក​លើ​គ្រែ​ក្រោម​ផ្ទៈ​សៅ​ម៉ៅ​ក៏​ដាច់ខ្យល់​ស្លាប់​។​

ក្រោយពី​ជំនាញ​នគរបាល​ស្រុក​ទៅពិនិត្យ​សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្យល់គរ​ពិតប្រាកដ​មែនហើយ​បានប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​
​ ​

​សព​បុរស់​ចំណាស់​ស្លាប់​ដោយសា​ខ្យល់គរ​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​


​ ​ ​