​បុស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​ស្រុក​កោះធំ​ព្រោះ​តូច​ចិ​ត្ដ​មាន​ជំងឺ​ប្រចាំកាយ​

227

(​កណ្ដាល​)៖​បុរស​ម្នាក់​តូច​ចិ​ត្ដ​នឹង​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​ក៏៏​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​ទៅនឹង​ធ្នឹម​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅក្នុង​ភូមិ​កំពង់​ស​បួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ។​

​លោក​អនុសេនីយ៍ឯក អ៊ា​វ ជ្រុ​យ នាយផ្នែក​បច្ចេកទេស​វិទ្យាសាស្ដ្រ​និង​កោសល្យ​វិ​ច្ច័​យ​ស្រុក​កោះធំ​បាន​ឲ្យ​ដឹងថា ជន​សម្លាប់​ខ្លួនឯង​មានឈ្មោះ អៀម គឹមយ៉ាន ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។​

​លោក​អ៊ា​វ​ជ្រុ​យ​បាន​ឲ្យ​ដឹង​ទៀតថា​តាម​ការបំភ្លឺ​របស់​ឈ្មោះ​អៀម​វណ្ណា​ត្រូវជា​ប្អូនស្រី​បង្កើត​ជនរងគ្រោះ​ដែលជា​អ្នក​នៅ​មើលថែ​បាន​ឲ្យ​ដឹងថា​ជន​អត្តឃាត​មាន​ប្រពន្ធ​ឈ្មោះ​ហ៊ួ​គឹម​អ៊ាង​ក្រោយមក​មាន​ជំងឺ​ប្រចាំកាយ​ចេះតែ​វង្វេងស្មារតី​រួច​ក៏​បានមក​រស់នៅ​ជាមួយ​គាត់​ជា​ប្អូន​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ។​

​ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កោះធំ ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ធ្វើការ​ពិនិត្យ​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​ជន​អត្តឃាត​ពិតជា​ស្លាប់​ដោយសារ​ចងក​.​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ប្រាកដ​មែន ពុំ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​អ្វី​ផ្សេង​ឡើយ​។​ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/

​បុស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​ស្រុក​កោះធំ​ព្រោះ​តូច​ចិ​ត្ដ​មាន​ជំងឺ​ប្រចាំកាយ​(រូប៖វ៉េបសាយ)