​បូកសរុប​លទ្ធផល​ជំរឿន​និង​ណែនាំ​សមាជិក​បក្ស​ប្រជាជន​ឱ្យ​ស្វែងយល់​ពី​សុខទុក្ខ​ពលរដ្ឋ​

393

(​ព្រៃវែង​)៖ លោក​ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការ​ខេត្តព្រៃវែង​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រាល​ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​៩ ខែធ្នូ​ឆ្នាំ​២០១៧​នៅ​ស្នាក់ការ​គណបក្ស​ឃុំ​ព្រាល ស្ថិតនៅក្នុង​ឃុំ​ព្រាល​ស្រុក​កញ្ជ្រៀច​ខេត្តព្រៃវែង​។​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ព្រាល​មានដូចជា​មេឃុំ​មេភូមិ​ទាំង​១៦​ភូមិ​និង​ពលរដ្ឋ​អ្នកចូលរួម​សរុប​៨៣​នាក់​ស្រី​៥​នាក់​។​

ក្នុងឱកាស​នោះ​លោក ឧត្ដមសេនីយ៍ទោ ស្រេង ជា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ​ក្នុង​គោលបំណង​បូកសរុប​លទ្ធផល​ជំរឿន ​ធ្វើ​បច្ចុប្បន្នភាព​សមាជិក​ប​ក្ស​ប្រជាជន​ឃុំ​ព្រាល​ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ដូចជា​ការខ្វះខាត​ជា​សម្ភារៈ​ឬ​បញ្ហា​វិវាទ​ទំនាស់​ផ្សេងៗ​របស់​ពលរដ្ឋ ដោយ​ជួយ​ជាថ​វិការ​ខ្លះៗ​ដើម្បី​សម្រួល​សេចក្ដីត្រូវការ​ចាំបាច់ និង​រៀបចំ​ផែនការ​ការងារ​ត្រូវអនុវត្ត​បន្ត ក្រោម​គោលនយោបាយ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ឧត្ដម​សេនី​ទោ បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ដើម្បី​ឧបត្ថម​ដល់​មេបក្ស​ឃុំ ចំនួន​១៥០.០០០​រៀល ស្មៀនឃុំ​១០០.០០០ រៀល​ក្រុមប្រឹក្សាឃុំ និង​សមាជិក​ចំនួន​៦៥​នាក់​ក្នុង​ម្នាក់​ទទួលបាន​២០.០០០​រៀល​ផ្នែក​អគ្គិសនី អ្នក​ចាំ​ស្នាក់ការ ២១០.០០០ រៀល​។​

ចំណាយ​លើ​សម្ភារៈ​បំពាក់​នៅ​ស្នាក់ការ​បក្ស​ច​៤៥០.០០០​រៀល​ដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​ជួយ​ចាក់ដី​បំពេញ​លូ​ចំនួន​១៥០.០០០​រៀល​។​ទឹក​សុទ្ធ​១០​យួរ​២៥.០០០​រៀល​ដែល​សរុប​ជាថ​វិការ​ចំនួន​២.៣៨៥.០០០​រៀល​៕S/​ដោយ​៖​ចាន់ ថន​

​បូកសរុប​លទ្ធផល​ជំរឿន​និង​ណែនាំ​សមាជិក​បក្ស​ប្រជាជន​ឱ្យ​ស្វែងយល់​ពី​សុខទុក្ខ​ពលរដ្ឋ​