​បួន​ឆ្នាំ​ផ្សោត​កើត​បានកូន​៣២​ក្បាល​ងាប់​អស់​១៨​ក្បាល​នៅ​ខេត្តស្ទឹងត្រែង​និង​ក្រចេះ​គិត​ត្រឹម​ឆ្នាំ​២០១៨

1815
ចែករម្លែក

(​ស្ទឹងត្រែង​)៖​សត្វ​ផ្សោត​ដ៏​កម្រ​មួយ​ក្បាល​គឺជា​កូន​ផ្សោ​តទី​១៨​ហើយ​ដែល​បាន​ងាប់​អណ្តែត​ទឹកទន្លេ​មេគង្គ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅ​ខាងលិច​ក្បាលកោះ​ល្ង ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ពី​តំបន់​ទេសចរណ៍ អន្លង់​ឈើទាល​ស្ថិតក្នុង​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៨​។​ផ្សោត​ទឹកសាប​បាន​ងាប់​ជា​បន្តបន្ទាប់​រាល់​ឆ្នាំ​ធ្វើឱ្យ​ពលរដ្ឋ​រស់នៅក្នុង​សហគមន៍​និង​មន្ត្រី​ជំនាញ​អភិរក្ស កំពុងមាន​ការព្រួយបារម្ភ ជាខ្លាំង​។​

ជាក់ស្តែង​ក្រោយពី​មាន​ករណី​កូន​ផ្សោត​ខាងលើនេះ​បាន​ងាប់​ខាង​ជលផល​ខេត្តស្ទឹងត្រែង​ក៏បាន​ចុះទៅ​ប្រមូល​ព័ត៌មាន​និង​រក​មូលហេតុ ដែល​បណ្តាល ឱ្យ​កូន​ផ្សោត​នោះ​ងាប់​។​យោងតាម​របាយការណ៍​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០១៨​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​មាន​សហគមន៍​បាន​ប្រទះឃើញ​សាកសព​សត្វ​ផ្សោត​អណ្តែត​នៅ​ជិត​អន្លង់​ឈើទាល​។​

​បន្ទាប់ពី​សហគមន៍​ដែលជា​អ្នក​បើកទូក​ដឹក​ភ្ញៀវទេសចរ​ប្រទះឃើញ​ក៏បាន​រាយការណ៍​ទៅ​លោក ខាំ ផន​ស៊ី​ទុន​មេភូមិ​កោះ​ល្ង ហើយ​លោក​មេភូមិ​ក៏បាន​រាយការណ៍​បន្តទៅ​លោក​មេឃុំ​ព្រំ​រំកិល​។​ក្រោយមកទៀត​ក៏បាន​រាយការណ៍​ដំណឹង​នេះ​ទៅខាង​ឆ្មាំ​ទន្លេ​និង​បាន​យកស​ពកូន​ផ្សោត ដាក់​ក្នុង​ធុង​ត្រាំ​ទឹក​ក​ដឹកយក​ទៅពិនិត្យ​បន្ត​នៅ​អង្គការ​WWF​ប្រចាំខេត្ត​ក្រចេះ​។​\​ប្រភព​ខាងលើ​បានបញ្ជាក់​ទៀតថា​មន្ត្រីជលផល​ខេត្តស្ទឹងត្រែង​បាន​ចុះ​ប្រមូល​ព័ត៌មាន​ទើប​ដឹងថា កូន​ផ្សោត​មួយ​ក្បាល​នេះ វា​ងាប់​នៅក្នុង​ទឹកដី​ឡាវ​ត្រង់ចំណុច​អន្លង់​គោល​៣០​ហើយ​អ្នក​ដឹក​ភ្ញៀវទេសចរ​បានឃើញ​។​

​សូមបញ្ជាក់ថា​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​អន្លង់​ឈើទាល​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ជាប់ នឹង​ប្រទេស​ឡាវ គឺជា​កន្លែង​ហ្វូង​ផ្សោត​តែងតែ​ហែល​និង​រក​ចំណី​នៅ​តំបន់​នោះ មិន​ទៀត​ទាត់​។​ហើយ​សគម​ន៍​នៅ​ទីនោះ បាន​ព្រួយបារម្ភ ពី​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង របស់​ប្រទេស​ឡាវ​នៅក្បែរ​កម្ពុជា​បង្ក​ការរំខាន​ដល់​ការរស់នៅ​របស់​សត្វ​ផ្សោត​។​

សហគមន៍​បាន​លើកឡើងថា ពលរដ្ឋ​នៅក្នុង​សហគមន៍ អន្លង់​ឈើទាល​សព្វថ្ងៃ​បាន​ប្រាក់ចំណូល ពី​ការដឹក​ភ្ញៀវ​ខ្មែរ​និង​បរទេស​ទស្សនា សត្វ​ផ្សោត​និង​សេ​សាវា​កម្ម​លក់​ម្ហូបអាហារ ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ជាដើម​។​ការស្លាប់​របស់​កូន​ផ្សោត​គឺជា​ស​ញ្ញ៉ា​មួយ​កាន់តែ​បារម្ភ​ខ្លាំង​ឡើង​។​

​យោងតាម ការចុះពិនិត្យ​ទៅលើ​កូន​ផ្សោត ដែល​ងាប់​។​ក្រុម​ជលផល​ខេត្តស្ទឹងត្រែង​បាន​ចុះទៅពិនិត្យ​មើលឃើញថា​សាកសព​កូន​ផ្សោត​មាន​សភាព​ហើម​ធំក្លិន​ស្អុយ​តិចៗ តែ​ពុំមាន​ស្លាកស្នាម​ណាមួយ ដែល​បញ្ជាក់ថា​ងាប់​ដោយសារ ជាប់​ឧបករណ៍​នេសាទ​មង ឬ​ស​ន្ទួ​ចឡើយ​។​កូន​ផ្សោត​នេះ គឺជា​កូន​សត្វ​ផ្សោត​ឈ្មោល មាន​ទម្ងន់​៩,៦​គីឡូក្រាម ប្រវែង​៩៦​សង់ទីម៉ែត្រ​ទទឹង​ខ្លួន​១៦​សង់ទីម៉ែត្រ​។​មូលហេតុ នៃ​ការស្លាប់​រួមទាំង​អាយុ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

នៅ​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៨​នេះ​រស្មី​កម្ពុជា​មិនអាច​សុំ​ព័ត៌មាន​បន្ថែម​ពី​អង្គការ​WWF​ប្រចាំខេត្ត​ក្រចេះ​បានទេ​។​ក៏ប៉ុន្តែ​របាយការណ៍​ខាង​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ក្រោយពី​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល ស្តីពី​ធនធានធម្មជាតិ និង​ប្រព័ន្ធ​អេកូឡូស៊ី​កន្លងមក ជាមួយនិង​ដៃគូ​អភិវឌ្ឍន៍​WWF​បានទទួល​ទិន្ន័យ​ពី​អង្គការ ទាក់ទង​ទៅនឹង​ការរស់នៅ​របស់​សត្វ​ផ្សោត​ទឹកសាប នៅក្នុង​ខេត្តស្ទឹងត្រែង​និង​ក្រចេះ​តាម​ដង​ទន្លេមេគង្គ​។​
​ ​
ប្រភព​បាន​បន្តថា អន្លង់​ផ្សោត​នៅតាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ រហូតមកដល់​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ឡាវ មាន​ចំនួន​៩​អន្លង់​។​សត្វ​ផ្សោត​សរុប​៨០​ក្បាល​ហើយ​ទិន្ន័យ​នេះ ដោយ​មិន​រាប់​ប​ញ្ជូ​ល​កូន​ផ្សោត ដែលមាន​រូបរាង​ទំរង់​និង​កូន​ដែល​ទើបនឹង​កើត​នោះទេ​។​ឆ្នាំ​២០១៨ សត្វ​ផ្សោត បានកើត​ឡើង​១៥​ភាគរយ​នៃ​ផ្សោត​ជំទង់ ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង​។​នៅក្នុង​មួយឆ្នាំ​ផ្សោត បាន​កើនឡើង​ចន្លោះ​ពី​ប្រាំពីរ​ទៅ​ប្រាំបី​ក្បាល​ក្នុង​អន្លង់​ផ្សោត​កាំ​ពី​ខេត្តក្រចេះ​។​

​ជារួម​ចាប់តាំងពី​ឆ្នាំ​២០១៥​មកដល់​ឆ្នាំ​២០១៨​សត្វ​ផ្សោត​កើត​បានកូន​ចំនួន​៣២​ក្បាល​និង​ស្លាប់​អស់​១៨​ក្បាល​។​នេះ​បើតាម​របាយការណ៍​បានមកពី​ជលផល​ខេត្តស្ទឹងត្រែង អាច​និយាយបានថា ដូច​ទៅនឹង​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្ត ដែល​បាន​បន្ត​មកពី​អង្គការ​WWF​ប្រចាំខេត្ត​ក្រចេះ​។​

រីឯ​ផ្សោត​នៅ​អន្លង់​ឈើទាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជាប់​ព្រំដែន​កម្ពុជា​ឡាវ​ទិន្ន័យ​មាន​សល់​ចន្លោះ​ពី បី​ទៅ​បួន​ក្បាល​រួមទាំង​ផ្សោត​ជំទង់​ប៉ុណ្ណោះ​។​អាត្រា​ស្លាប់​របស់​សត្វ​ផ្សោត មានការ​ថយចុះ​ច្រើន ចន្លោះ​ចាប់ពី​៦៦​ភាគរយ​(​ឆ្នាំ​២០១៥​ស្លាប់​៩​ក្បាល ស្លាប់​ដោយសារ​ជាប់​មង​, ឆ្នាំ​២០១៦​ផ្សោត​បាន​ស្លាប់​អស់​ចំនួន​៦​ក្បាល ដោយសារ​ជាប់​មង និង​ឆ្នាំ​២០១៧ ងាប់​អស់ពីរ​ក្បាល​ទៀត​។​

ឆ្នាំ​២០១៨​កូន​ផ្សោត​បាន​ងាប់​មួយ​ក្បាល​នៅពេល​ថ្មីៗ​នេះ​។​ទិន្ន័យ​ខាងលើនេះ​គឺជា​តួលេខ​បឋម​ដែល​បាន​ប្រភពពី​អង្គការ​WWF ប្រចាំខេត្ត​ក្រចេះ តាមរយះ​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​ហើយ​កាសែត​រស្មី​កម្ពុជា​ទទួលបាន​បន្ត​៕S/​ដោយៈ​សុខុម

​បួន​ឆ្នាំ​ផ្សោត​កើត​បានកូន​៣២​ក្បាល​ងាប់​អស់​១៨​ក្បាល​នៅ​ខេត្តស្ទឹងត្រែង​និង​ក្រចេះ​គិត​ត្រឹម​ឆ្នាំ​២០១៨