​បួន​នាក់​នាំគ្នា​អូស​ត្រី​ដល់​ទឹក​ជ្រៅ​លង់​ស្លាប់​បីនាក់​ជួយ​បាន​ម្នាក់​នៅ​ស្រុក​ប្រសាទ​បល្ល័ង្ក​

1532
ចែករម្លែក

(​កំពង់ធំ​)៖ អកុសល​ជួយ​បានតែ​ម្នាក់ រីឯ​បីនាក់​ទៀត​ត្រូវ​បាត់បង់​ជីវិត​មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​លង់ទឹក​ស្លាប់​៣​នាក់ និង​ម្នាក់​ជួយ​ទាន់ពេលវេលា ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅក្នុង​ឃុំ​ចំនួន​ពីរ​ក្នុងស្រុក​ប្រសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​០៨ សីហា ។​

​លោក​វរសេនីយ៍ទោ ផល ធឿន អធិការនគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ឲ្យ​ដឹងថា​ចំពោះ​បញ្ហា​មនុស្ស​លង់ទឹក​ស្លាប់មាន​ចំនួន​២​ករណី ទី​១-​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​០៥ សីហា ស្ថិតនៅ​តំបន់​ត្នោត​១​ដើម​ក្នុង​ស្ទឹង​ក្រយា​(​ក្រយៀ​) ភូមិ​ក្រយា ឃុំ​ក្រយា ស្រុក​ប្រាសាទ​បល្ល័ង្ក​។

បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សាច់ញាតិ​ជនរងគ្រោះ​ប្រាប់ថា ស្ត្រី​រងគ្រោះ​មាន​គ្នា​ចំនួន​៣​នាក់​បាននាំគ្នា​ទៅ​អូស​ត្រី​នៅតាម​ដងស្ទឹង​ក្រយា​ក៏​បណ្តាល​ឲ្យ​ធ្លាក់ចុះ​ទៅក្នុង​ទឹក​ជ្រៅ​បាត់​ខ្លួន​ទាំង​៣​នាក់​។ ក៏បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ចុះ​ទឹក​រាវរក ទើប​ជួយសង្គ្រោះ​ជីវិត​បាន​ម្នាក់​ឈ្មោះ រ៉ុង គឹម​ឡាង ភេទ​ស្រី អាយុ​១៥​ឆ្នាំ ត្រូវជា​កូនបង្កើត ឈ្មោះ មឹ​ប ឡូត​។

ចំណែក​២​នាក់​ទៀត​មុជ​រក​យ៉ាងណា​ក៏​មិនឃើញ​រហូតដល់​រសៀល​ថ្ងៃទី​០៦ សីហា ទើប​សាកសព​អណ្តែត​ឡើង ។ សព​ជនរងគ្រោះ​ឈ្មោះ មឹ​ប ឡូត អាយុ​៤៤​ឆ្នាំ ត្រូវជា​ម្តាយ ចំណែក​សាកសព​ម្នាក់ទៀត​ឈ្មោះ យួ​ត ទីន ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​អ្នកភូមិ​ជាមួយ​ដែល​បាន​សុំ​ទៅ​អូស​ត្រី​ជាមួយ​បាន​អណ្តែត​នៅ​ព្រឹក​ថ្ងៃទី​០៧ សីហា ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ ។​

​លោក​អធិការ​បន្តថា កាលពី​រសៀល​ថ្ងៃទី​០៧ សីហា ក៏មាន​បុរស​ម្នាក់​បាន​លង់​ទឹកស្រះ​បណ្តាល​ឲ្យ​ស្លាប់​ដែរ ដោយ​ជនរងគ្រោះ​ឈ្មោះ ឌី​ម ឌឿ​ន អាយុ​៣៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ជា​មនុស្ស​ផឹកស្រា​ស្រវឹងខួប​រាល់ថ្ងៃ​និយាយ​មិនសូវ​ដឹង​ខុសត្រូវ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​០៦ សីហា បន្ទាប់ពី​ពិនិត្យ​សាកសព​រួច​ក៏​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី ៕S/​ដោយ​៖​ហូ​សាន់​