​បើកបរ​ងងុយដេក ​ប​ណ្តា​ល​ឱ្យ​ក្រឡាប់​រថយន្ត​ រងរបួស​២​នាក់​នៅ​ខណ្ឌមានជ័យ​

323
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ ​បុរស​ម្នា​ក់បាន​បើករថយន្ត​កូរ៉េ​មួយ​តោន​កន្លះ ​រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់​ដឹក​មាន់ ​ដោយ​ងោក​មួយភាំង​រេចង្កូត ប៉ះ​ខឿន​ថ្នល់​ពុះ​ចែកផ្លូវ​ក្រឡាប់​ផ្ងា​រ​ជើង​មួយ​ចំហៀង ខូចខាត​យ៉ាងដំណំ និង​បង្ក​ការភ្ញាក់ផ្អើល​ត្រង់ចំណុច​កុងស៊ី​កាប់​ជ្រូក​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ​ខណ្ឌមានជ័យ ​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ចូល​ថ្ងៃទី​២២ ខែមេសា​ឆ្នាំ​២០១៩ ។​

​ម្ចាស់​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ដោយ​បើករថយន្ត​ម៉ាក ហ៊ី​យិន​ដាយ មួយ​តោន​កន្លះ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ.7487​បើកបរ​ដោយ​ស្ថានភាព​ងងុយដេក​។​

សូមបញ្ជាក់​ផង​ដែរ​ ​ការបើកបរ​ដោយ​ភាព​ងងុយដេក​ពិតជា​គ្រោះថ្នាក់​ណាស់​​ ​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​អ្នកដំណើរ​ណា​ម្នាក់​រងរបួស​នោះទេ រងរបួស​តែ​អ្នកបង្ក​២​នាក់​តែប៉ុណ្ណោះ​។​

​ក្រោយពី​កើតហេតុ​​​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ​បាន​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរ​ណ៏​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​Ha

#