​បើកបរ​ទាំង​ស្រវឹង​បង្ក​គ្រោះថ្នាក់​ដល់​បុរស​ម្នាក់​របួស​បាក់ជើង​

158
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​មួយគ្រឿង​បាន​បើក​បុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ចត​ស្ងៀម​បណ្តាលឱ្យ​រអិល​ទៅមុខ​ប្រហែល​៥​ម៉ែត្រ​ប៉ះ​និង​បុរស​ម្នាក់​ដែល​ឈរ​ជិត​រថយន្ត​ដាច់​កែងជើង​រងរបួស​ធ្ងន់​។​ហេតុការណ៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅត្រង់ចំណុច​មុខ​ហាង​ចិន​ហ្វូ​បៀ​ន​តាម​បណ្តោយ​ផ្លូវ​ណត​ប្រី​ត​ស្ថិតនៅ​ភូមិ​ទ្រុងមាន់​ក្នុង​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៩​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​ហើយក៏​ទាក់ទង​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

#