​បើកបរ​បង្ក​ឳ្យ​អ្នកដទៃ​ស្លាប់​និង​របួស​ដោយ​អ​ចេតនា​ជាង​៣​ឆ្នាំ​ទើប​ចាប់បាន​

1007

(​បាត់ដំបង​)៖​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៧​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​បើកបរ​បង្ក​ឳ្យ​អ្នកដទៃ​ស្លាប់​និង​របួស​ដោយ​អ​ចេតនា​ក្រោយពេល​ប៉ូលិស​ជំនាញ​ចាប់ខ្លួនបាន​នា​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ជំនីក​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​

លោក​អួន ហ្វៃ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ឃួ​ញ​.​សាមឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជំនីក​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​។​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឳ្យ​ចាប់ខ្លួន​លេខ​៤២១ ត​/​ព្រ ចុះ​ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០១៥​របស់​ចៅក្រម​ស៊ើបសួរ អ៊ុក​.​សុវណ្ណារិទ្ធ​ដោយ​ចោទ​ពីបទ​បើកបរ​បង្ក​ឳ្យ​ស្លាប់​ដល់​អ្នក​ដរ​ទៃ​ដោយ​អ​ចេតនា និង​បើកបរ​បង្ក​ឳ្យ​មាន​របួស​ដល់​អ្នកដទៃ​ដោយ​អ​ចេតនា​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៤​នៅ​ចំណុច​ភូមិ​បឹង​ឈ្នះ​ឃុំ​គាស់ក្រឡ​ស្រុក​គាស់ក្រឡ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​ឃួ​ញ​.​សាមឿន​ជាប់ចោទ​ពីបទ​បើកបរ​បង្ក​ឳ្យ​អ្នកដទៃ​ស្លាប់​និង​របួស​ដោយ​អ​ចេតនា​