​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​បុក​បង្គោល​ភ្លើង​ក្រឡាប់​កណ្តាល​ក្រុងព្រះសីហនុ​

264

(​ព្រះសីហនុ​) ៖​រថយន្ត​កាមរី​មួយគ្រឿង​ត្រូវ​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង​បាន​ប្រើប្រាស់​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ទ្រូងផ្លូវ និង​បង្គោល​ភ្លើង​បណ្តាលឱ្យ ក្រឡាប់​ផ្ងារ​កង់​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវ​វិថី ឯករាជ្យ​ត្រង់ចំណុច​មុខ​ផ្សារ​អូ​រ៉េ​ន ស្ថិតនៅ​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ​កាលពី​យប់នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយ រថយន្ត​ម៉ាក​កាមរី ពណ៌ ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-3499 មាន​ទិសដៅ​ពី​លិច ទៅ​កើត​។​ពេល​បើក​មកដល់​កន្លែង​កើតហេតុ​បាន​បុក​នឹង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង​។​ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់ ។

បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​មួយគ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​បុក​បង្គោល​ភ្លើង​ក្រឡាប់​កណ្តាល​ក្រុងព្រះសីហនុ​