​បើករថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង​ប្តី​ស្លាប់​ប្រពន្ធ​របួស​ធ្ងន់

615
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​។​រថយន្ត​ម៉ាក​CAMRY​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​ប្តី​ស្លាប់ និង​ប្រពន្ធ​របួសធ្ងន់​។​ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ចរាចរ​ណ៌​ដោយ​ខ្លួនឯង​នេះ​កើតឡើង ស្ថិតនៅតាម​បណ្តោយ​លេខ​៦ ក្នុង ភូមិ​សំរោង​ក​ញ្ចោ​ច ឃុំ​ឬ​ស្សី​លក ស្រុក​ជី​ក្រែ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​និយាយថា​ជនរងគ្រោះ​ទី​១​ឈ្មោះ​អាន​ស្រៀ​ង​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​នៅ​ភូមិ​អ​ន្ស​ង​ពង​ឃុំ​កំពង់ក្តី​ស្រុក​ជីក្រែង​ខេត្តសៀមរាប​ជា​អ្នកបើកបរ​បណ្តាល​ឲ្យ​ស្លាប់ និង​ទី​២​ឈ្មោះ អ៊ុក ផាន ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ជា​ប្រពន្ធ​របួសធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​សូទ្រនិគម​ដើម្បី​ព្យាបាល​៕S/