​បើករថយន្ត​ឆ្លងផ្លូវ​ដែក​ត្រូវ​រថភ្លើង​បុក​ខ្ទេច​មួយ​ចំហៀង​តែ​មិនមាន​អ្នករងរបួស​

319
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ចិន​ម្នាក់​រួមជាមួយ​និង​នារី​២​នាក់​បើករថយន្ត​លុច​ស៊ី​ស​ឆ្លង​ផ្លូវដែក​ត្រូវ​រថភ្លើង​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្ដាលឱ្យ​រថយន្ត​ខ្ទេច​មួយ​ចំហៀង​តែម​នុស្ស​មិន​រងរបួស​ទេ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវដែក​ផ្សារ​ដី​ហុយ​(​តាមផ្លូវ​ហាន​ណូយ​)​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៩ ។

​ក្រោយ​កើតហេតុ​ភាគី​ខាង​រថយន្ត​ដែល​រង​ការខូចខាត​សុំ​យក​រថយន្ត​របស់ខ្លួន​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ។​តែ​ភាគី​ខាង​រថភ្លើង​មិន​យល់ព្រម ដោយ​គិត​ពេលវេលា​ក្នុង​មួយ ម៉ោង​៣.០០០​ដុល្លារ ហើយក៏​ទារ​ខាង​រថយន្ត​ចំនួន​១.៥០០​ដុល្លារ​។​តែ​ខាង​រថយន្ត​មិន​ព្រមឱ្យ​ក៏​សុំឱ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ចរាចរ​ណ៏​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕S/​