​បើករថយន្ត​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្ដាល​ខូចខាត​ធ្ងន់ធ្ងរ​

178
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​អស់​១​កង់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​ជាតិ​លេខ​២​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២៥​ខែ​វិ​ច្ជិ​ការ​ឆ្នាំ​២០១៩​។

សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស​RX៣០០​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG0201​។​ភ្លាមៗ​នោះ​តៃកុង​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​មក​វាស់វែង​នឹង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ​៕S/​