​បើករថយន្ត​ទាំង​ស្រវឹង​ទៅបុក​រថយន្ត​នៅ​ចត​ស្ងៀម​ពីក្រោយ​ខ្ទេច​

1254
ចែករម្លែក

ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉ាក​តូ​យូ​តា​ហាយ​ប្រី​ដ​បុក​រថយន្ត​សាំ​យ៉ុង​ដែល​ចត​នៅលើ​ច​ញ្ចើ​ម​ផ្លូវ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្សារ​នាគ​មាស​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​បង្ក​ម៉ាក កា​មេ​រី​ហាយ​ប្រី​ដ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2Z-9325 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​មាន​ស្ថានភាព​ស្រវឹងស្រា​ឡើង​ជោគជាំ ។​បើក​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក សាំ​យ៉ុង ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-5517 ដែល​បាន​ចត​នៅលើ​ចំណីផ្លូវ បណ្ដាល​ឲ្យ​ផ្លោង​ជិត​១០​ម៉ែត្រ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ ។​

​មួយសន្ទុះ​ក្រោយមក ម្ចាស់​រថយន្ត​បង្ក ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ ។ ចំណែក​រថយន្ត​ទាំងពីរ​គ្រឿង ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច ទើប​ភាគី​ខាង​រថយន្ត​កាមរី​ហាយ​ប្រី​ដ ព្រម​ចេញថ្លៃ​ខូចខាត​ទាំងអស់​ទៅលើ​រថយន្ត​សាំ​យ៉ុង ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែងកើតហេតុ​តែម្ដង ៕S/​

​បើករថយន្ត​ទាំង​ស្រវឹង​ទៅបុក​រថយន្ត​នៅ​ចត​ស្ងៀម​ពីក្រោយ​ខ្ទេច​