​បើករថយន្ត​ទាំង​ស្រវឹង​ទៅបុក​ដើម​ផ្កា​និង​បង្គោល​ភ្លើង​រងរបួស​ធ្ងន់​

857
ចែករម្លែក
  • 33
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ក្រោយពី​បើករថយន្ត​កាមរី​បា​ឡែ​ន​ទាំង​ស្រវឹងស្រា ទៅបុក​ដើម​ផ្កា និង​បង្គោល​ភ្លើង​នៅ​ច​ញ្ចើ​ម​ផ្លូវ បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ។
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​១៩៩​កែង​ផ្លូវ​លេខ​៣៨៨ ស្ថិតក្នុង​សង្កាត់ ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ។

​ប្រភព​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​បង្ក​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-3000 បើ​បរ​ដោយ​បុរស​ម្នាក់​ដែលមាន​ស្ថានភាព​ស្រវឹងស្រា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩៩ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ។

​ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ដើម​ផ្កា​បាក់​ជាច្រើន​ដើម និង​បុក​បង្គោល​ភ្លើង​នៅ​ចិញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​រង​ការខូចខាត​។​ឯ​រថយន្ត​បង្ក​បាន​ដាច់​កា​ឡែក​ង់​មុខ ផ្នែក​ខាងឆ្វេង រង​ការខូចខាត​យ៉ាងដំណំ ព្រមទាំង​បង្ក​ឲ្យ​អ្នកបើកបរ​ផ្លោង​បោក​ក្បាល​និង​កញ្ចក់​រថយន្ត រងរបួស​ធ្ងន់ ។​

ក្រោយពេល​កើតហេតុ​ភ្លាមៗ​អ្នកបើកបរ​ដែល​រង​របួសធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯកជន​។​ចំណែក​រថយន្ត​បង្ក​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ទទួល​ផ្នែក​ជំនាញ​ចរាចរណ៍​ចុះមក​វាស់វែង​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕S/

​បើករថយន្ត​ទាំង​ស្រវឹង​ទៅបុក​ដើម​ផ្កា​និង​បង្គោល​ភ្លើង​រងរបួស​ធ្ងន់​