​បើករថយន្ត​ទាំ​ងងុយដេក​ធ្លាក់​ផ្លូវ​ក្រឡាប់​បណ្តាលឱ្យ​ស្លាប់​ពីរ​នាក់​រងរបួស​ម្នាក់​

118
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​មួយ​ដោយ​តៃកុង​រថយន្ត​បើកបរ​ទាំ​ងងុយដេក​ធ្លាក់​ពីលើ​ផ្លូវជាតិ​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ពីរ​នាក់​និង​រងរបួស​ម្នាក់​។​ហេតុការណ៍​បានកើត​ឡើ​ង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៣​ខែ​កម្ភៈ​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​គ្មាន​ផ្លាកលេខ​ដឹក​អិដ្ឋ​ពី​កើត​លិច​។​បើកបរ​ដោយ​ឈ្មោះ​ណែ​ត​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​។​អ្នករួមដំណើ​ពីរ​នាក់​ឈ្មោះ​ហុង​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ស្លាប់​នៅ​និង​កន្លែង​និង​ម្នាក់ទៀត​មានឈ្មោះ​ឆេង ធា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រងរបួស​ស្រាល​។​ទាំងបី​មាន​ទីលំនៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ ៕S/​