​បើករថយន្ត​ទំនើប​ជ្រុល​ទៅបុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​២​នាក់​នៅ​ខណ្ឌ​ជ្រោយចង្វារ​

629

(​ភ្នំពេញ​)៖​ជន​ម្នា​ក់បាន​បើករថយន្ត​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​RX300​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​ស្កុប​ពីមួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់​ម្តាយ​និង​កូន​ពេញទំហឹង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​និង​ស្រាល​ពីរ​នាក់​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេ​តុ​កែង​ផ្លូវលំ​នៅក្នុង​ក្រុមហ៊ុន​(OCIC)​ភូមិ​ព្រែក​តាសេក​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៧​។​

សាក្សី​បាន​ឲ្យ​ដឹងថា​រថយន្ត​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AO9497​រង​ការខូចខាត​កំពិត​កាង​ផ្នែក​ខាងឆ្វេង​អ្នកបើកបរ​មិន​ប្រាប់​ឈ្មោះ​នោះទេ​។​ចំណែកឯ​ម្តាយ​និង​កូន​ជិះ​ម៉ូតូ​រងគ្រោះ​នោះ​ម្តាយ​មានឈ្មោះ​លឹម​នី​អាយុ​៥៨​ឆ្នាំ​រងរបួស​ធ្ងន់​។​ឯ​កូនស្រី​អ្នកបើកបរ​ឈ្មោះ​ឌី​ធារ៉ា​អាយុ​២៤​ឆ្នាំ​អ្នក​ទាំង​២​នាក់​មាន​មុខរបរ​នៅផ្ទះ​និង​មាន​ទីលំនៅ​ភូមិ​ថ្មី​សង្កា​ត​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ពណ៌​សរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BB-3666​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះមក​វាស់វែង​និង​នាំយក​មធ្យោបាយ​ពាក់ព័ន្ធ​និង​អ្នកបើកបរ​រថយន្ត​បង្ក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ​៕S/​ដោយ​៖​ម៉េង​សែ​

​បើករថយន្ត​ទំនើប​ជ្រុល​ទៅបុក​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស​២​នាក់​នៅ​ខណ្ឌ​ជ្រោយចង្វារ​