​បើករថយន្ត​ធ្លាក់​ផ្លូវ​ អ្នកបើក​បរកៀប​ជាប់​ក្នុង​រថយន្ត​

330
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​lexusRx300​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​រថយន្ត​មិនទាន់​អស់​ល្បឿន ​ក៏​ជ្រុល​ទៅ​ធ្លាក់​ផ្លូវ​ បណ្ដាលឱ្យ​ម្ចាស់​កៀប​ជាប់​ក្នុង​រថយន្ត​ ត្រូវបាន​គេ​ជួយសង្គ្រោះ​។​ករណីនេះ​បានកើត​ឡើង​នៅ​សង្កាត់​ព្រែក​តាសេក ​ខណ្ឌ​ជ្រោយចង្វា កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

សាក្សី​បានឱ្យដឹងថា ​រថយន្ត ​lexusRx300​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2M2313​ បើក​ជ្រុល​ទៅបុក​ខឿន​ផ្លូវ ​រថយន្ត​មិនទាន់​អស់​ល្បឿន​ជ្រុល​​ធ្លាក់​ផ្លូវ​បណ្ដាលឱ្យ​កៀប​ជាប់​ម្ចាស់​ក្នុង​រថយន្ត​ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​បឋម​រួច​ក៏បាន​យក​ម្ចាស់​រថយន្ត​ចេញពី​ក្នុង​រថយន្ត​និង​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​៕S/​Ha