​បើករថយន្ត​បត់​ឆ្លងថ្នល់​ត្រូវ​រថយន្ត​មួយគ្រឿង​បុក​ធ្លាក់​កាង​មុខ​

948
ចែករម្លែក

(​ភ្នំពេញ​)៖​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​GS300​បើកបរ​ដោយ​បុរស​ម្នាក់​បើក​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​RX330​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ធ្លាក់​កាង​មុខតែ​សំណាងល្អ​មិនបាន​រង​របួល​ដល់​អ្ន​កណា​ម្នាក់​ឡើយ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេ​តុ​នៅក្នុង​ក្រុមហ៊ុន​(​អូ​អាយ​ស៊ី​)​ភូមិ​គៀន​ឃ្លាំង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​រថយន្ត​រងគ្រោះ​ម៉ាក​ឡិ​ស​ស៊ី​ស​RX330​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2N8477​រង​ការខូចខាត​បែក​កាង​ផ្នែក​ខាងឆ្វេង​អ្នកបើកបរ​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោ​ទេ​រងរបួស​ស្រាល​។​ចំណែកឯ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​GS300​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L1151​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំរ​ឯ​អ្នកបើកបរ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ​រងរបួស​ស្រាល​។​

ក្រោយ​កើតហេតុ​ភាគី​ម្ចាស់​រថយន្ត​ទាំងសងខាង​សុំ​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន​៕S​ដោយ​ម៉េង​សែ​