​បើករថយន្ត​បុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាល​ឱ្យដាច់​កង់​នៅ​ខណ្ឌដូនពេញ​

281
ចែករម្លែក
  • 45
    Shares

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើក​រថយន្តបុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​១​កង់​នឹង​រថយន្ត​ដាច់​កង់​ទៅមុខ​លែងរួច​។​ហេតុការណ៍​នេះ​បានកើត​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមន្នីវង្ស​កែង​ផ្លូវភ្លោះ​អូ​ឬ​ស្សី​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​កាល​ពី​យប់​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ហាយ​ព្រី​ត​ពណ៌​ស្ក ពាក់​ស្លាក់​លេខ ភ្នំពេញ​2U.5042​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​។​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទៅបុក​ក្បាល​ថ្ម​ចែកផ្លូវ​បាក់​អស់​ចំនួន​១​កង់​ឯ​រថយន្ត​រង​ការខូចខាត​ដាច់​កង់​ទៅមុខ​លែងរួច​។​ចំណែក​ម្ចាស់​រថយន្ត​ស្រវឹង​ខ្លាំងពេក​ក៏​ដេក​លង់លក់​ក្នុង​រថយន្ត​តែម្ដង​៕S/​

#