​បើករថយន្ត​បុក​ដើមឈើ​ស្លាប់​ម្នាក់​របួស​៥​នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត​

462
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រោះថ្នាក់​ចរាច​បង្កឡើង​ដោយ​ខ្លួនឯង​បណ្តាលឱ្យ​ជនជាតិ​វៀតណាម​ស្លាប់​ម្នាក់​របួស​៥​នាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ស្ថិតនៅ​ចំណុច​មុំ​បី​ភូមិ​តេជះ​ឃុំ​មរ​កត់​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​វេលា​ម៉ោង​១០​និង​១៥​នាទី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​រថយន្ត​ម៉ាក់​តូ​យូ​តា​ពណ៍​ក្រហម​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2k4036​អ្នករួមដំណើរ​មាន​គ្នា​៦​នាក់​ជា​ជនជាតិ​វៀតណាម​។​ប្រភព​ខាងលើ​បានឱ្យដឹង​ទៀតថា​មុន​កើតហេតុ​គេ​បានឃើញ​មនុស្ស​៦​នាក់​រួម​ដំណើរ​ពី​ភូមិ​តេជះ​សំដៅទៅ​ភូមិ​រុងរឿង​។​ដោយ​មកដល់​កន្លែងកើតហេតុ​រថយន្ត​នោះ​រ៉េ​ចង្កូត​ទៅបុក​ដើមឈើ​ដែល​នៅក្បែ​នោះ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​នៅ​និង​កន្លែង​ភ្លាមៗ​និង​របួស​៥​នាក់​។​

​អ្នកយកព័ត៌មាន​យើង​មិនទាន់​ទាក់ទង​សុំ​ឈ្មោះ​មនុស្ស​ទាំង​៦​នាក់​នោះបាន​នៅឡើយ​ទេ​មកដល់​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕S/​