​បើករថយន្ត​បុក​ថ្ម​ចែកផ្លូវ​បណ្តា​លបាក់​៤​ផ្ទាំង​និង​រថយន្ត​ខូចខាត​យ៉ាងដំណំ​

805
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ទើបនឹង​ចេញពី​ផឹកស៊ី​នៅ​ម្តុំ​ពោធិ៍ចិនតុង​ត្រឡប់មកផ្ទះ​វិញ​សង្ស័យ​ស្រវឹង​ស្រាប់តែ​បុក​ថ្ម​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត អស់​៤​ផ្ទាំង រីឯ​រថយន្ត​វិញ​រង​ការខូចខាត​ដាច់​កង់​ទៅមុខ​លែងរួច​។​ករណីនេះ​បានកើត​ឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២៧១ សង្កាត់ ស្ទឹងមានជ័យ​១ ខណ្ឌ មានជ័យ​ការ​ពី​វេលា​ម៉ោង​៣​ទាបភ្លឺ​ចូល​ថ្ងៃទី​២១​ខែមិថុនា ឆ្នាំ ២០១៨ ។​

សាក្សី​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ម៉ាក​កា​មេ​រី​បា​ឡែ​ន​ពណ៌​ស្ករ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL6494​បើក​តាម​បណ្តោយ​ផ្លូវ​២៧១​ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​។

​ដល់​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅបុក​ថ្ម ទ្រូងផ្លូវ​ខ្ទាត​ចេញពី​ជួរ​៤​កង់ ។​រីឯ​រថយន្ត​វិញ​រង​ការខូចខាត​ផ្នែក​ខាងឆ្វេង​រថយន្ត​យ៉ាងដំណំ​ដាច់​ក្រឡេក​ង់​ទៅមុខ​លែងរួច​តែ​មិន​បង្កឱ្យមាន​អ្នករងរបួស ។​

​ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​ជំនាញ​បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ​វាស់វែង​នឹង​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់ ៕S/​

​បើករថយន្ត​បុក​ថ្ម​ចែកផ្លូវ​បណ្តា​លបាក់​៤​ផ្ទាំង​និង​រថយន្ត​ខូចខាត​យ៉ាងដំណំ​