ដោយៈចាន់តូ/ភ្នំពេញៈបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបានបើករថយន្តលុចស៊ីសRX330ពាក់ស្លាកលេខភ្នំពេញ2AW6780ចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម រថយន្តបានធ្លាក់ចូលប្រឡាយទឹកស្អុយ តែអត់មានអ្នករងរបួស។ហេតុការណ៍បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌពោធិសែនជ័យ កាលពីយប់ថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៩។
ក្នុងករណីខាងលើក៏មានបុរសពីរនាក់ស្លៀកពាក់ស៊ីវិលសៀតIDនឹងចង្កេះបានមកធ្វើការចរចាជាមួយម្ចាស់រថយន្តដោយជួយហៅរថយន្តស្ទូចជួយស្ទូចយកទៅផ្ទះឱ្យដោយទារជាលុយចំនួន៣០០ដុល្លារ។
តែម្ចាស់រថយន្តមិនព្រម ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងអ្នកសារព័ត៌មានចុះមកផ្តិតយករូបភាព។ស្រាប់តែបុរសទាំងពីនាក់នោះបានរករឿងសមត្ថកិច្ចនិងអ្នកសារព័ត៌មានមិនឱ្យថតយករូបភាពថែមទៀត។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅសួរនាំបុរសទាំងពីរនាក់នោះដែរ តែពួកគេមើលសភាពមិនស្រួលបាននាំគ្នាចេញពីកន្លែងកើតបាត់ស្រមោល៕S/Ha