​បើករថយន្ត​បុក​របាំ​ង​ផ្លូវ​ក្រឡាប់​ផ្ងារជើង ​រងរបួស​ម្នាក់​នៅ​ខណ្ឌមានជ័យ​

510
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក​ បើករថយន្ត​យ៉ាង​លឿន​ជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​របាំង​ថ្ម​បាក់​១​កង់​។​ចំណែក​រថយន្ត​ក្រឡាប់​ផ្ងា​រជើង ​តៃកុង​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដាយ​ផ្លូវជាតិ​លេខ​២​ ត្រង់ចំណុច​មុខ​វត្ត​ចាក់អង្រែ​ក្រោម​ ក្នុង​សង្កាត់ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​ កាលពី​យប់​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៩​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​TACOMA​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០១​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R6280 ​បើកបរ​ដោយ​បុរសម្នាក់​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​ទ្រូងផ្លូវ​បណ្ដាលឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​រង​ការខូចខាត​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​វាស់វែង​រួច​ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​ជើងគោកស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕S/​Ha

#