​បើករថយន្ត​បុក​របាំ​ង​ថ្ម​ចែក​ទ្រូងផ្លូវ​៣​កង់​ទាំង​កម្រោល​កណ្តាលរាត្រី​

827
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​របាំង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​៣​កង់​ត្រូវបាន​បុរស​ម្នាក់​បើករថយន្ត​យ៉ាង​លឿន​បុក​ទាំង​កម្រោល​កណ្តាលរាត្រី​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​ករណីនេះ​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ​ការ​ពី​វេលា​ម៉ោង ១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១​ខែ មិថុនា ឆ្នាំ ២០១៨ ។​

​សាក្សី​បាន​ឲ្យ​ដឹងថា​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហុងដា​FIT​មួយគ្រឿង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E1468​បើក​ទិសដៅ​ពី​ជើង​មក​ត្បូង​។​មកដល់​ចំណុចកើតហេតុ​សង្ស័យ​ស្រវឹង​បាន​បើក​យ៉ាង​លឿន​ក៏​រ៉េ​ចង្កូត​មក​បុក​ទ្រូងផ្លូវ​ខ្ទាត​ចេញ​អស់​២​កង់​ហើយ​មិនទាន់​អស់​ល្បឿន​ក៏បាន​មក​បុក​ក្បាល​នាគ​បន្ថែម​២​កង់​ទៀត​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងអស់​៤​កង់​។​រីឯ​រថយន្ត​វិញ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ខាងក្រោយ​ធ្លាក់​កាង ហើយ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ស្ទូច​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់ ៕S/​

​បើករថយន្ត​បុក​របាំ​ង​ថ្ម​ចែក​ទ្រូងផ្លូវ​៣​កង់​ទាំង​កម្រោល​កណ្តាលរាត្រី​