​បើករថយន្ត​បុក​រះ​បន្តបន្ទាប់​ម៉ូតូ​២​គ្រឿង​រថយន្ត​២​គ្រឿង​ដើមឈើ​និង​របួស​៣​នាក់​

634
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​រេ​ចង្កូត​ទៅបុក​រះ​ម៉ូតូ​ពីរ​គ្រឿង​បើក​បញ្ច្រាស់​ទិសដៅ​គ្នា​និង​ដើមឈើ​១​ដើម​និង​បន្ត​ទៅបុក​រថយន្ត​ពីរ​គ្រឿង​ទៀត ចត​ស្រៀ​ម​នៅមុខ​ក្រុមហ៊ុន ខេ​ហ្វ​រ​បណ្តាល​ឲ្យ​បុរស​៣​នាក់​រងរបួស​ធ្ងន់​ស្រាល​រួច​បើក​រត់​ត្រូវបាន​បាន​ប្រជាពលរដ្ឋ​ចាប់បាន​មកវិញ​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​កែង​និង​ផ្លូវ​១៨០​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​កាល​ពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៧ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​បុរស​ដែល​បើករថយន្ត​បង្ក​មានឈ្មោះ​ម៉ា​យ​យូ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​អ្នក​គូរ​ប្លង់​រស់នៅ​ផ្ទះ​លេខ​314E3​ផ្លូវ​លេខ​51​សង្កាត់​ផ្សារ​ថ្មី​ទី​3​ខណ្ឌដូនពេញ​។​ចំណែកឯ​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ​។​សាក្សី​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​បីនាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​1FX-4100​និង​១​គ្រឿង​ទៀត​ម៉ាក​ធូ​ដេ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FQ3345​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ម្ចាស់​រថយន្ត​បង្ក​ជូនទៅ​សមត្ថកិច្ច​ជំនាញ​រួច​បានធ្វើការ​វាស់​វែ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/​

​បើករថយន្ត​បុក​រះ​បន្តបន្ទាប់​ម៉ូតូ​២​គ្រឿង​រថយន្ត​២​គ្រឿង​ដើមឈើ​និង​របួស​៣​នាក់​