​បើករថយន្ត​បុក​រះ​ម៉ូតូ​និង​រថយន្ត​មួយគ្រឿង​ទៀត​បង្ក​របួស​និង​ខូចខាត​ធ្ងន់ធ្ងរ​

158
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​កៀរ​ម៉ូតូ​បណ្ដាលឱ្យ​ដួល​។​រថយន្ត​នោះបាន​រេ​ចង្កូត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ចត​ចាក់​សាំង​នៅក្បែរ​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​របួសធ្ងន់​និង​អ្នកដំណើរ​ម្នាក់​ក៏​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​នៅត្រង់ចំណុច​UTM.4686901527817​លើផ្លូវ​ជាតិ​លេខ​64​ភូមិ​.​ឃុំ​គូ​លេន​ត្បូង​បង្កឡើង​កាលពី​នៅ​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​។

​លោក​អនុសេនីយ៍ឯក​នួន​ភារៈ​មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ស្រុក​គូលែន​បានឱ្យដឹងថា​អ្នកបើកបរ​រថយន្ត​ទី​១​ឈ្មោះ​WANGZHONG​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​ចិន​នៅ​ភូមិ​ពោធិ៍​ទាប​ឃុំ​ឆែប​។​បើកបរ​រថយន្ត​ម៉ាក​ហ្វ​តរែ​ន​ជើ​ពណ៌​ស​ស៊េរី​ឆ្នាំ​២០១៦​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI.3651​ខូចខាត​មុន​ផ្នែក​មុខ​គ្មាន​របួស​។​

​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​រុន​ស្រី​ពៅ​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ក្បាល​ខ្លា​ឃុំ​ភ្នំ​ត្បែង​មួយ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​របួសធ្ងន់​។​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ​ព្រះវិហារ​1c.0357​ខូចខាត​ស្រាល​។​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ​ទី​១​ឈ្មោះ​វ៉ន​ស្រី​ធាត់​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​មុខរបរ​កសិករ​លើ​ភូមិ​ក្បាល​ខ្លា​ឃុំ​ភ្នំ​ត្បែង​មួយ​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​រងរបួស​ស្រាល​។​

​អ្នកបើកបរ​រថយន្ត​ទី​២​ឈ្មោះ​ស៊ុត​សុំ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មុខរបរ​ជា​អ្នកលក់ដូរ​រស់នៅ​ភូមិ​ធ្នង់​ឃុំ​ដាន​រុន​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​។​ជិះ​រថយន្ត​ម៉ាក​nissannavara​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA.1830​ខូចខាត​ធ្ងន់​ផ្នែក​ខាងមុខ​និង​បែក​កញ្ចក់​ខាងក្រោយ​។​

​លោក​អនុសេនីយ៍ឯក​បាន​បន្ត​ថា​មូលហេតុ​រថយន្ត​ម៉ាក​ហ្វ​តរែ​ន​ជើ​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រុងប្រយ័ត្ន​បណ្ដាលឱ្យ​កៀរ​ម៉ូតូ​ហើយក៏​រេ​ចង្កូត​ទៅបុក​រថយន្ត​ដែល​ឈប់​ចាក់​សាំង​។​វត្ថុតាង​ទាំងបី​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​ដើម្បី​បន្ត​នីតិវិធី​៕S/

#