​បើករថយន្ត​រវល់​និយាយ​ទូរស័ព្ទ​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​រងរបួស​ធ្ងន់​

562
ចែករម្លែក
  • 36
    Shares

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​បុរស​ម្នាក់​រងរបួស​បាក់ជើង​ម្ខាង​ដោយ​អ្នកបើករថយន្ត​បញ្ច្រាស់ទិស​គ្នា​បុក​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ចំណុច​អូរ​កម្មករ​ស្ថិតក្នុង​ភូមិ​អូរ​ឈើ​ក្រំ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ប៉ូលិស​ចរាចរណ៍​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា​ជនរងគ្រោះ​ឈ្មោះ​សៅ​សា​រិម​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​អូរ​តា​ពុក​ក្រោម​សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​។​ចំណែក​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ​ហួរ ណា​រ៉ុង ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បៃ​លិ​ន រីឯ​វត្ថុតាង​ត្រូវបាន​យកទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរ​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​​ស្រាយ​តាមច្បាប់​នៅពេល​ក្រោយ​៕S/