​បើករថយន្ត​លឿន​គេច​ម៉ូតូ​ជ្រុល​ចុះ​ទឹក​ប្រឡាយ​របួសធ្ងន់​ពីរ​នាក់​

411
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រថយន្ត​មួយគ្រឿង​បាន​បើក​ធ្លាក់ទឹក​ប្រឡាយ​បង្ក​ឱ្យ​របួសធ្ងន់​ពីរ​នាក់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​អានសេះ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុន​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​បានគេច​ម៉ូតូ​ក៏​ជ្រុល​ធ្លាក់ទឹក​ប្រឡាយ​បណ្តាលឱ្យមាន​អ្នករងរបួស​ពីរ​នាក់​ក្រោយពេល​រថយន្ត​នេះ​ត្រឡប់​មកពី​លក់​កង្កែប​វិញ​នៅ​ច្រក​អានសេះ​ស្រុក​ជាំ​ក្សាន្ត​។​​

ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​ខ្លួន​។​ដោយ​អ្នកបើកបរ​ឈ្មោះ​គ្រុយ​ស្រស់​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រងរបួស​ធ្ងន់​និង​កុមារា​ម្នាក់​អាយុ​១៥​ឆ្នាំ​រងរបួស​ធ្ងន់​។​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ត​ដឹក​មក​ស​ង្ក្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​៕S/