​បើករថយន្ត​លឿន​ទៅ​ប៉ះ​ខឿន​ចិញ្ចើមផ្លូវ​ជ្រុល​ទៅបុក​រះ​ម៉ូតូ​ដឹក​អេតចាយ

692
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រថយន្ត​មួយគ្រឿង បាន​បើកបរ​លឿន​ពេក ជ្រុល​ទៅ​ប៉ះ​ខឿន​ច​ញ្ចើ​ម​ផ្លូវ ហើយក៏​រ៉េ​ចង្កូត​ទៅបុក​រះ​ម៉ូតូ​អេតចាយ បង្គោល​ភ្លើង និង​រថយន្ត​មួយគ្រឿង​ទៀត​នៅ​ចិញ្ចើមផ្លូវ រង​ការខូចខាត​។​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​សុ​ី​សុ​វ​ត្តិ (​ជួរ​ផ្លូវ​មាត់ទន្លេ​) ស្ថិតក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ​នោះ​គឺ មាន​រថយន្ត​បង្ក​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL6989​ដែល​ធ្វើដំណើរ​ដោយ​បុរស​ពីរ​នាក់​រួមគ្នា​។​បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ។​

ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅ​បះ​និង​ខឿន​ច​ញ្ចើ​ម​ផ្លូវ ធ្វើ​ឲ្យ​រថយន្ត​រេ​ចង្កូត​ទៅបុក​រះ​ម៉ូតូ​អូស​អេតចាយ បង្គោល​ភ្លើង និង​រថយន្ត​មួយគ្រឿង​ទៀត ដែល​នៅ​ច​ញ្ចើ​ម​ផ្លូវ បណ្ដាល​ឲ្យ​រង​ការខូចខាត (​តែ​មិន​ធ្ងន់ធ្ងរ​) និង​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស​នោះដែរ ។ ចំណែក​រថយន្ត​បង្ក​វិញ​បាន​បែក​កង់​ក្រោយ និង​ដាច់​កា​ឡែ​ង​កង់​មុខ រួមទាំង​កាង​មុខ រង​ការខូចខាត​យ៉ាងដំណំ ៕S/​