​បើករថយន្ត​លឿន​ប្រញាប់​ទៅ​រាប់​ថយក្រោយ​ឆ្លង​ឆ្នាំ​ក្រឡាប់​ធ្លាក់​ផ្លូវ

436
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រុម​ក្មេងប្រុស​ស្រី​បើករថយន្ត​មួយគ្រឿង​ប្រញាប់​ទៅ​រាប់​ថយក្រោយ​ឆ្លង​ឆ្នាំ​ខណៈ​វេលា​ម៉ោង​ជិត​ដល់​ឱ្យទាន់​នៅ​ខេត្តសៀមរាប​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​រងរបួស​ជាច្រើន​នាក់​។​ហេតុការណ៍​បានកើត​ឡើង​ត្រង់ចំណុច​ក្បែរ​មណ្ឌល​សុខភាព​កោះ​កេរ្តិ៍​ភូមិ​ស្រយង់ ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​កាលពី​យប់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ជនរងគ្រោះ​បើករថយន្ត​រងគ្រោះ ម៉ាក TOYOTA Pirus ពណ៌​ខៀវ ពាក់​ស្លាក​លេខ​សៀមរាប​2C6300​ជិះ​ដោយ​ក្រុម​យុវវ័យ​ប្រុស​ស្រី​ក្នុង​ដំណើរ​កម្សាន្ត​ដើរលេង​ឆ្លង​ឆ្នាំ​ខណៈ​បើក​ចេញពី​ខេត្តព្រះវិហារ ក្នុង​បំណង​ទៅ​ឲ្យ​ទាន់ ម៉ោង​នៅ​ខេត្តសៀមរាប​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ទៀតថា​រថយន្ត​មាន​ល្បឿន​លឿន​ក៏​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​បណ្តាល​ឲ្យ​រងរបួស​រដូករណែល​។​យ៉ាងណា​នេះ​គ្រាន់តែ​ជា​សេចក្ដីរាយការណ៍​បឋម​ប៉ុណ្ណោះ​។ ចំពោះ​អត្ត​សញ្ញា​ជនរងគ្រោះ និង​ការខូចខាត រង់ចាំ​សមត្ថកិច្ច​ធ្វើការ​អង្កេត​បន្ត​៕S/​