​បើករថយន្ត​វ៉ា​កុងតឺន័រ​មិន​ផុត​ជ្រុល​ទៅបុក​ម៉ូតូ​ធ្លាក់​រថយន្ត​ចូល​ប្រឡាយ​

173
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​រថយន្ត​កាមរី​ឆ្លាម​បាន​បើក​វ៉ា​កុងតឺន័រ​មិន​ផុត​រ៉េ​ចង្កូត​ទៅបុក​និង​ម៉ូតូ​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​បាក់ជើង​កាលពី​យប់​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​មុខ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំបូល សង្កាត់​កំពូល ខណ្ឌ​កំពូល​។

​សាក្សី​បានឱ្យដឹងថា​គេ​បានឃើញ​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M.4366​បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នករួមដំណើរ​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​4​។​ស្រាប់តែ​ដល់​ចំណុចកើតហេតុ​ក៏បាន​វ៉ា​និង​កុងតឺន័រ​តែ​មិន​ផុត​ក៏​រេ​ចង្កូត​ទៅបុក​និង​ម៉ូតូ​គុប​ពាក់​ស្លាក​លេខ​តាកែវ​1Q.5818​បុរស​ម្នាក់​រងរបួស​បាក់ជើង​រថយន្ត​ចូល​ប្រឡាយ​៕S/​