​បើករថយន្ត​វ៉ា​ជែង​បុក​ជាមួយ​រ៉ឺម៉ក​ដឹក​គ្រឿងចក្រ​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​

371

(​ព្រៃវែង​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តា​កូ​ម៉ា​និង​គោយន្ត​កែឆ្នៃ​សណ្ដោង​រ៉ឺម៉ក​ដឹក​អេ​ស្កា​វ៉ា​ក់ទ័រ​ក្នុងទិសដៅ​ស្របគ្នា​បណ្ដាល​ឲ្យ​រង​នូវ​ការខូចខាត​យ៉ាងដំណំ​ប៉ុន្តែ​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១១​ភូមិ​តង​ឡង​ទី​១​ឃុំ​ព្រៃខ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តូ​យូ​តា​តា​កូ​ម៉ា​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2R 5048 បើក​ដោយ​ឈ្មោះ ប៉េង ហេង ភេទ​ប្រុស​៦២​ឆ្នាំមាន​ទី​លំ​ភូមិ​ព្រៃ​អញ្ចាញ ឃុំ​ព្រៃ​អញ្ចាញ ស្រុក​មុខកំពូល ខេ​ត្ក​កណ្ដាល​ដោយ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត​នេះ​បាន​វ៉ា​ជែង​និង​គោយន្ត​កែឆ្នៃ​សណ្តោង​រ៉ឺម៉ក​ដឹក​អេ​ស្កា​វ៉ា​ក់ទ័រ​បើកបរ​ដោយ​ឈ្មោះ​រស់​អូន​ភេទ​ប្រុស​២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​សុបិន​ឃុំ​ព្រៃខ្លា​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​។​

​គោយន្ត​កែឆ្នៃ​សណ្ដោង​រ៉ឺម៉ក​ដឹក​អេ​ស្កា​វ៉ា​ក់ទ័រ​ដែល​នៅខាងមុខ​និង​មាន​ទិសដៅ​ស្របគ្នា​ពេលនោះ​វ៉ា​មិន​ផុត​ធ្វើ​ឲ្យ​រថយន្ត​តា​កូ​ម៉ា​ជ្រុល​ទៅបុក​ចំ​ពីក្រោយ​នៃ​ចំហៀង​រ៉ឺម៉ក​បណ្ដាល​ឲ្យ​រថយន្ត​តា​កូ​ម៉ា​រង​ការខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​ឃើញថា​ករណីនេះ​មូលហេតុ​មកពី​រថយន្ត​តា​កូ​ម៉ា​ឡើង​វ៉ា​ជែង​។​បច្ចុប្បន្ន​វត្ថុតាង​ទាំង​២​ត្រូវបាន​យកមក​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា ៕S/​ដោយ​៖​ចាន់ ថន

​បើករថយន្ត​វ៉ា​ជែង​បុក​ជាមួយ​រ៉ឺម៉ក​ដឹក​គ្រឿងចក្រ​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ​