​បើកសម្ពោធ​ការិយាល័យ​មាស​ថ្មី​របស់​ក្រុមហ៊ុន CIM & CCA-Trading

333
ចែករម្លែក
  • 6
    Shares

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​CIM&CCATrading​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​កា​រិ​យា​ល័​លក់​មាស​ថ្មី​និង​បើក​ដំណើរការ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន CIM ដែលមាន​ឈ្មោះថា Smart Gold Investment នៅ​ទីតាំង​ការិយាល័យ​ថ្មី​របស់​ក្រុមហ៊ុន។​ដោយមាន​ការចូលរួម​ជា​កិត្តិយស​ពី​ក្រុមហ៊ុន​មាស​ជា​ដៃគូ​សហការ​MIBD​មកពី​ប្រទេស​ហុងកុង​និង​វត្តមាន​ភ្ញៀវកិត្តិយស​ជាច្រើន​៣០​ក្រុមហ៊ុន​នៅ​រាជធានី​ភ្នំពេញ​ផងដែរ ។​

លោក​ថន​ណា​រ៉េត​ស្ថាបនិក​ក្រុមហ៊ុន​CIM​បាន​មានប្រសាសន៍ថា​ក្រុមហ៊ុន​CIM​មានការ​រីកចំរើន​មកដល់​បច្ចុប្បន្ន​ក៏ដោយ​សារ​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ចាស់​-​ថ្មី​ទាំងអស់​មកលើ​ផលិតផល​មាស​សុទ្ធ និង​សេវាកម្ម​ផ្សេងៗ​របស់​ក្រុមហ៊ុន​។ដែល​អាចធ្វើ​ឲ្យ​អតិថិជន​ទទួលបាន​ទំនុកចិត្ត សុវត្ថិភាព និង​ផលចំណេញ​ផងដែរ ដោយសារ​មាន​ក្រុមហ៊ុន​ជា​ដៃគូ​សហការ​អន្តរជាតិ MIBD ហុងកុង​ដ៏​រឹងមាំ​ក្នុងការ​ផ្គត់ផ្គង់​ផលិតផល​មាស​សុទ្ធ​៩៩៩.៩ និង​រួមគ្នា​ក្នុង​បង្កើត​សេវាកម្ម​ថ្មីៗ​ល្អៗ ជូន​អតិថិជន ជាពិសេស​ផលិតផល​ថ្មី​មានឈ្មោះ Smart Gold Investment នេះ​តែម្តង​។​

ស្ថាបនិក​CIM​ក៏បាន​បញ្ជាក់ទៀតថា​ផលិតផល​នេះ​ជា​ផលិតផល​មួយ​គ្មាន​ពីរ​នៅ​កម្ពុជា​ដោយ​បញ្ចូល​រួមគ្នា​នៅ​៣​ផលិតផល គឺ​វិស័យ​ហិរញ្ញវត្ថុ រួមជាមួយ លោហធាតុ​មាស និង​វិស័យ​ធានារ៉ាប់រង ។​

លោក​MasterKe​តំណាង​ក្រុមហ៊ុន​ផលិត​មាស​អន្តរជាតិ​MIBD​ហុងកុង​និង​ជាទី​ប្រឹក្សា​អន្តរជាតិ​ទទួលខុសត្រូវ​អាស៊ី​ប៉ាស៊ីហ្វិក ដែលជា​ដៃគូ​វិនិយោគ​របស់​ក្រុមហ៊ុន CIM នៅ​កម្ពុជា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​MIBD​ជា​ក្រុមហ៊ុន​ដែលមាន​កំរិតស្តង់ដារ​ខ្ពស់​ក្នុង​វិស័យ​មាស​អន្តរជាតិ​ដែល​ទទួលបាន​និទ្ទេស AA​ក្នុង​សមាគម​មាស​ដ៏​ធំ​អន្តរជាតិ​CGSE​ដែលមាន​គ្រប់​ផលិតផល​ដែល​ទាក់ទាញ​ក្នុង​វិស័យ​មាស ដូចជា ផលិត​មាស​សុទ្ធ​៩៩៩.៩ ។​

​លោក​បាន​បន្តថា ក្រុមហ៊ុន CIM​ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធ​ផ្តាច់មុខ​ក្នុងការ​ចែកចាយ ផលិតផល​មាស​សុទ្ធ 999.9 និង​សេវាកម្ម​របស់​ក្រុមហ៊ុន MBID នៅ​កម្ពុជា​៕S/