​បើកឡាន​ក្រឡុក​ស៊ីម៉ង់ត៍​បុក​ម៉ូតូ​បណ្តាល​បុរស​ម្នាក់​ស្លាប់​នៅ​ក្រុង​បាវិត​

1294
ចែករម្លែក

​ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​ករណី​គ្រោៈ​ថ្នាក់​ចរាចរ​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​ក្រឡុក​ស៊ីម៉ង់ត៍​និង​ម៉ូតូ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​បណ្តាលឱ្យ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​បាន​ស្លាប់​នៅនឹងកន្លែង​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៤​និង​១៤៥​ស្ថិត​ក្នុងភូមិ​សាមគ្គី​សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមេសា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​រថយន្ត​បង្កហេតុ​ខាងលើ​ម៉ាក​ហ៊ី​ណូ​ប្រភេទ​កា​ឡុ​ក​ស៊ីម៉ង់ត៍​ពាក់​ស្លាក​លេខ ស្វាយរៀង​៥A. 0040 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ពី​ត្បូង​បត់​ទៅ​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ប៉ះ​និង​ម៉ូតូ​មួយគ្រឿង​ម៉ូតូ​ម៉ាកវ៉េវ​ពាក់​ស្លាក​លេខ​54X-0967​។​បើកបរ​ដោយ​ឈ្មោះ ចាន់ សារឿន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ច្រកម្ទេស​ក្រុង​បាវិត​ខេត្តស្វាយរៀង​។

​ពាក់មួក​សុវត្ថិភាព​ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ​ធ្វើដំណើរ​ពី​កើ​តទៅ​លិច​បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ក្រោយពី​បង្ក​គ្រោះថ្នាក់​រួច​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​តែ​រថយន្ត​នៅ​និង​កន្លែងកើតហេតុ​គួរឱ្យ​សង្វេក​ជាទីបំផុត​។​ប្រភព​ខាងលើ​បាន​ឱ្យដឹងទៀតថា​បច្ចុប្បន្ន​:​សាកសព​ត្រូវបាន​សម​ត្ត​កិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​វត្ថុតាង​ទាំងពីរ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បន្ត​៕S/

​បើកឡាន​ក្រឡុក​ស៊ីម៉ង់ត៍​បុក​ម៉ូតូ​បណ្តាល​បុរស​ម្នាក់​ស្លាប់​នៅ​ក្រុង​បាវិត​