​បើក​កិច្ចប្រជុំ​សម្រាប់​ការលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្តសៀមរាប​

184
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានរៀបចំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣​នៃ​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់​។​ក្រោម​អធិបតីភាព​លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្ត​និង​លោក​វេជ្ជបណ្ឌិត​ជា​ងួន​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួងសុខាភិបាល​។​

លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ធ្វើ​ប​ច្ចប្ប​ន្ន​ភាព​អំពី​ស្ថានភាព​ជំងឺគ្រុនចាញ់​ស​មិ​ទ្ឋ​ផល​បញ្ហា​ប្រឈម​និង​ទិសដៅ​នៃ​ការអនុវត្ត​ឈានទៅរក​ការលុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ខេត្តសៀមរាប​។​ពង្រឹង​តួនាទី​ក្រុមការងារ​និង​អន្តរាគមន៍​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺគ្រុនចាញ់ ព្រមទាំង​ពិភាក្សា​លើ​បញ្ហា​ដែល​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​។

​កិច្ចប្រជុំ​ផ្តល់​និង​ទទួល​នូវ​អនុសាសន៍​សម្រាប់​ទិសដៅ​ដៅ​ជំហាន​បន្ទាប់​ដើម្បី​សម្រេច​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុងនោះ​មាន​៖១​ពិនិត្យ​ពិភាក្សា​លើ​ស្ថានភាព​ជំងឺគ្រុនចាញ់​រយ​:​ពេល​៩​ខែ​ដើមឆ្នាំ​២០១៩ , ២- ពិនិត្យ​វឌ្ឍនភាព​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ និង ៣- ដក​បទពិសោធន៍​ការងារ បញ្ហា​ប្រឈម និង​ស្នើសុំ​អនុសាសន៍ ៕S/

​រូបភាព​: បើក​កិច្ចប្រជុំ​សម្រាប់​ការលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្តសៀមរាប​៕​គូលែន​