​បើក​កុងតឺន័រ​មិន​ប្រកាន់​ស្តាំ ​បុក​ម៉ូតូ​ បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​

148
ចែករម្លែក

វ៉ៃ​កូ​-ស្វាយរៀងៈ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​រថយន្ត​កុងតឺន័រ​ ដែល​ហេតុការណ៍​នៃ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេ​លា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩ ​នៅលើ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៣-១៦៤​ ស្ថិតក្នុង​ភូមិ​បាវិត​លើ​ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ស្វាយរៀង​1M5443​បើកបរ​ដោយ​ឈ្មោះ​សេក​មាស ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ​រស់នៅ​ភូមិ​បាវិត​លើ​ សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​បច្ចុប្បន្ន​អ្នករងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​ពេទ្យ​ប្រទេស​វៀតណាម​៕S/​Ha