​បើក​គោយន្ត​បុក​របង​វត្ត​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ម្នា​ក់នៅ​ស្រុក​បសេដ្ឋ​

296
ចែករម្លែក
  • 46
    Shares

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​ដោយ​បើក​គោយន្ត​បុក​របង​វត្ត​បណ្តាលឱ្យ​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​ត្រង់ ចំណុច​ភូមិ​សហគម​ន៏​ខាងលិច ឃុំ​ភក្ដី ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​គោយន្ត​មួយគ្រឿង​ម៉ាក​គូ​ប៊ូ​តា ពណ៌​លឿង បើកបរ​ដោយ​ឈ្មោះ​ភាន់​ដួង​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​ខ្នង​ភូមិ​ឃុំ​ព្រះ​ខែ​ស្រុក​បសេដ្ឋ​និង​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ​លន​រឿន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បើកបរ​ពី​កើ​តទៅ​លិច​។​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​របង​វត្ត​ផុង​បណ្ដាល​ឲ្យ​អ្នកបើក​គោយន្ត​ស្លាប់​ភ្លាមៗ​និង​អ្នករួមដំណើរ​របួសធ្ងន់​៕S/​