​បើក​ដំណើរការ​សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន​ដល់ទី​ផ្សារ​លំនៅស្ថាន​នៅក្នុង​ប្រទេស​

338
ចែករម្លែក
  • 11
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​អ៊ី​ន​ធើ​ណិ​ត​នាពេល​បច្ចុប្បន្ននេះ​បាន​ត្រូវ​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​។​នេះ​ដោយសារតែ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​បានផ្តល់​ផលប្រយោជន៍​ច្រើន​ក្នុង​ជីវភាព​រស់នៅ​របស់​ម​នុស្ស​អ៊ី​ន​ធើ​ណិ​ត​ជួយ​ឱ្យ​ទំនាក់ទំនង​កាន់តែ​ឆាប់រហ័ស​និង​ជា​ប្រភព​ពត៌មាន​សម្បូរបែប​ប្រមូលផ្តុំ​ទៅដោយ​ចំណេះដឹង​គ្រប់​រូបភាព​និង​គ្រប់​វិស័យ​ទាំងអស់​។​

​ដោយ​មើលឃើញ​ពី​សារៈសំខាន់​សម្បូរបែប​នេះ ក្រុមហ៊ុន​អេស អាយ ណិ​ត ( SINET) ដែលជា ក្រុមហ៊ុន ផ្តល់​សេវាកម្ម​អ៊ីនធឺណិត ឈានមុខ​គេ​របស់​កម្ពុជា លើ​វិស័យ សហគ្រាស បាន​សហការ​ជាមួយ​ក្រុមហ៊ុន​Nokia ដើម្បី​ចាប់ផ្តើម​បើក​ឱ្យ​ដំណើរការ​នូវ​សេវាកម្ម អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន ដល់ទី​ផ្សារ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស ដែល​ត្រូវបាន​ទទួលស្គាល់ ដោយ​គុណភាព និង ជំនាញ​បច្ចេកទេស​។​

​ក្រុមហ៊ុន ទាំងពីរ​នឹង​បើក​ឱ្យ​ដំណើរការ​នូវ​បណ្តាញ​សេវាកម្ម​ថ្មី​នេះ​នៅ​ទូទាំងប្រទេស ដោយមាន​ការចាប់ផ្តើម​នៅតាម​សហគមន៍​លំនៅដ្ឋាន​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុរី និង​ផ្ទះ​នៅតាម​ទីក្រុង​ធំៗ​របស់​ប្រទេស​កម្ពុជា រួមមាន​ទីក្រុង​ភ្នំពេញ និង​សៀមរាប​។

ក្រុមហ៊ុន​អេស អាយ ណិ​ត នឹង​ផ្តល់​សេវាកម្ម អ៊ី​ន​ធើ​ណិ​ត​ដែល​ប្រើ​ដោយ​បច្ចេកវិទ្យា GPON និង​OLT ដល់​មនុស្ស ដែល​និយម​រស់នៅ​តាម​ផ្ទះ​បែប​អា​ផាត​មិន បុរី និង​អាគារ​ស្នាក់នៅ​រួម​។
​បច្ចេកវិទ្យា​នេះ​នឹង​ផ្តល់​អ្នកប្រើប្រាស់​នូវ​អ៊ី​ន​ធើ​ណិ​ត​ដែលមាន​ល្បឿន​លឿន​ជាង​មុន​និង​មាន​គុណភាព​ខ្ពស់​។ មធ្យោបាយ​ថ្មី GPON របស់ NOKIA នេះ​នឹង​ដើរតួ​ជា​គ្រឹះ​មូលដ្ឋាន សម្រាប់​គម្រោង​សេវាកម្ម​ដែល SINET បាន​រំពឹងទុក សម្រាប់​ថ្ងៃ​អនាគត ដែល​រួមមាន​ការមើល​វី​ឌី​អូ​ផ្ទា​ល់ពី​អ៊ី​ន​ធើ​ណិ​ត និង​ប្រព័ន្ធ​សន្តិសុខ​នានា​។

​លោក Meta Sy នាយក​ប្រតិបត្តិ​នៃ ក្រុមហ៊ុន​អេស អាយ ណិ​ត (SINET ) បាន​និយាយថា​៖ «​ទីផ្សារ​របស់​ប្រទេស​កម្ពុជា កំពុងតែ​ពោរពេញ ទៅដោយ​អ្នកផ្តល់​សេវា​អ៊ី​ន​ធើ​ណិ​ត ដែលមាន​គុណភាព​ទាប​និង​មិនសូវមាន​ការយកចិត្ត​ទុកដាក់​ចំពោះ​គុណភាព​រយៈពេល​យូរ​និង​ទំនុកចិត្ត​នោះឡើយ​។ យើង​សម្រេចចិត្តថា យើង​នឹង​ផ្តាច់ខ្លួន​ពី​ការប្រកួតប្រជែង​នេះ តាមរយៈ​ការផ្តោត​សំខាន់​លើ​គុណភាព​វិញ​ដោយ​ធ្វើការ​ផ្តោតលើ​គម្រោង​បុរី និង​អាគារ​ស្នាក់នៅ​រួម​។
​នេះ​បានន័យថា​សេវាកម្ម​របស់​យើង​នឹងមាន​ស្តង់ដារ ប្រសិទ្ធិភាព ទំនុកចិត្ត ល្បឿន និង​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​បង្ហាប​ច្ចេកទេស​ដែល​អាច​កើតមានឡើង​ស្មើរ​នឹង​ការផ្តល់​អ៊ី​ន​ធើ​ណិ​ត លំដាប់​អន្តរជាតិ​។ ទាំងនេះហើយ​ជា​កត្តា​ដែលនាំឱ្យ​យើង​ជ្រើស​រើសយក​ក្រុមហ៊ុន Nokia»​។​

លោក Sebastien Laurent ប្រធាន NOKIA ប្រចាំ​ប្រទេស​កម្ពុជា​និង​ថៃ​និយាយថា​៖«​យើង​ផ្តល់ SINET​នូវ​ជម្រើស​ល្អ​បំផុត សម្រាប់​តម្រូវការ​ប្រតិបត្តិ​ការ​របស់​ពួកគេ​។ ​បច្ចេកវិទ្យា Mini OLT របស់​យើង មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងការ​ផ្តល់នូវ​សេវា​អ៊ិន​ធឺ​ណេ​ត​ដែលមាន​គុណភាព​ខ្ពស់ និង​ល្បឿន​លឿន សម្រាប់​អ្នក​និយម​នៅតាម​ផ្ទះ អា​ផាត​មិន​ក្នុង អាគារ​ខ្ពស់ៗ

​ក្នុងពេល ជាមួយគ្នា​នោះ យើង​ជួយ​សន្សំ​នូវ​ទីធ្លា និង ចំណាយ​ផ្សេងៗ​។ ជាមួយនឹង បច្ចេកវិទ្យា GPON របស់ NOKIA ការដាក់ចេញ នូវ​សេវា​នេះ នឹង​បំពេញតម្រូវការ កើនឡើង​របស់​ប្រជាជន​កម្ពុជា នូវ​អ៊ី​ន​ធើ​ណិ​ត ដែលមាន​ល្បឿន​លឿន​ក្នុងតម្លៃ​សមរម្យ​»៕S/

​ចំណងជើង​រូ​បថ​តៈ​អេស អាយ ណិ​ត​និង​ណូគា​នូវ​សេវាកម្ម អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន ដល់ទី​ផ្សារ​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា