​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​កិន​ចំ​មីនតោន​ផ្ទុះ​រងរបួស​ធ្ងន់​

722
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រាប់​មីនតោន​១​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​បន្សល់ទុក​នៅក្នុង​ដីចម្ការ​ត្រូវបាន​បុរស​ម្នាក់​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​កិន​ចំ​ពីលើ​បណ្ដាល​ឲ្យ​ផ្ទុះ​លាន់ឮ​រំពង​យ៉ាងខ្លាំង​បណ្ដាល​ឲ្យ​បុរស​អ្នកបើក​ត្រាក់ទ័រ រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ព្រៃទទឹង​ខាងលិច ភូមិ​ជី​អោក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហា​រាល​ពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​សុខ​សំ​លីន​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​ជា​អ្នកបើក​ត្រាក់ទ័រ រស់នៅ​ភូមិ​អ​ណ្តា​ស​ឃុំ​សាលា​វិស័យ​ស្រុក​ប្រាសាទ​ប​ល្ល័​ង​ខេត្តកំពង់ធំ​បាន​រងរបួស​ធ្ងន់​។​ភ្លាមៗ​នោះដែរ ប្រជាពលរដ្ឋ​បាននាំគ្នា​ផ្អើលឆោឡោ​នាំគ្នារ​ត់ទៅ​មើល និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​។​

​ក្រោយពី​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ត្រាក់ទ័រ​នោះបាន​បើក​កិន​ចំ​ពីលើ​មីនតោន ដែល​បាន​កប់​នៅក្នុង​ដី បន្សល់ទុក​កាលពី​សម័យ​សង្គ្រាម ។ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ធំ មុនពេល​សមត្ថកិច្ច​ទៅដល់​៕S/​