​បើក​ទី​តាំំ​ង​ហ្វឹកហាត់ និង​អគ្គលេខាធិការដ្ឋាន ត្រៀម​ការប្រកួត​កីឡា វ៉ូ​វូ​ណា​ម ជើងឯក​ថ្នាក់ជាតិ សម្រាប់​ឆ្នាំ​២០១៩

99
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ បាន​សូត្រមន្ត​សុំ​លាភ សុំ​ជួយ​សម្រាប់ ទី​តាំំ​ង​ហ្វឹកហាត់ និង​អគ្គលេខាធិការដ្ឋាន នៅ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា ក្រោយពី​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្តល់​ទីនោះ​ដល់​សហព័ន្ធ ស្ថិតក្នុង​ឱកាស​នេះ ដោយមាន​ការអញ្ជើញ ចូលរួម​ពី​លោក ស៊ូ​ម សារឿន ក្លាយជា​ប្រធាន​សហព័ន្ធ កីឡា​វ៉ូ​វី​ណា​ម​កម្ពុ​ជាថ្មី​។​

​ពិធី​បើក​ទី​តាំំ​ង​ហ្វឹកហាត់ និង​អគ្គលេខាធិការដ្ឋាន នា​ព្រឹក​នេះ ស្របពេល​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ត្រៀម​បើក​ព្រឹត្តិការណ៍ ប្រកួត​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ សម្រាប់​ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តធ្វើ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០២០ ក្នុង​សាលា​បាល់បោះ របស់​មជ្ឈមណ្ឌល​។​

​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ២០១៩ មាន ២0 វិញ្ញាសា​។ យើង​បែង​ចែកចេញជា ៣ វិញ្ញាសា​ធំៗ គឺ​វិញ្ញាសា​មេគុន​ឯកត្តជន មាន ១០ ប្រភេទ​ចែក ២ ប្រភេទ រួមមាន សម្រាប់​បុរស គឺ​ឃើ​យ​ង្វៀង ថាប់​ទឺ​ង្វៀង ឡុង​ហូ​ង្វៀង ងួន​មួង​ង្វៀង និង​មេគុន​ដាវ ចំណែក​នារី គឺ​ឃើ​យ​ង្វៀង ថាប់​ទឺ​ង្វៀង ឡុង​ហូ​ង្វៀង និង​មេគុន​ដាវ​។ វិញ្ញាសា​មេគុន​ក្រុម ចម្រុះ ៣ នាក់ មាន ១ ប្រភេទ បុរស​នារី​៖ ឃើ​យ​ង្វៀង ។​

​លោក​បាន​បន្តថា វិញ្ញាសា​ប្រយុទ្ធ មាន ១១ វិញ្ញាសា ក៏​ចែកចេញ ២ ប្រភេទ​ដែរ​៖ បុរស​ប្រភេទ​ទម្ងន់ រួមមាន ៤៨-៥១ គីឡូក្រាម ៥១-៥៤ គីឡូក្រាម ៥៤-៥៧ គីឡូក្រាម ៥៧-៦០ គីឡូក្រាម និង ៦០-៦៤ គីឡូក្រាម ចំណែក​នារី​ប្រភេទ​ទម្ងន់ រួមមាន ៤៥-៤៨ គីឡូក្រាម ៤៨-៥១ គីឡូក្រាម ៥១-៥៤ គីឡូក្រាម ៥៤-៥៧ គីឡូក្រាម ៥៧-៦០ គីឡូក្រាម និង ៦០-៦៤ គីឡូក្រាម ៕​v