​បើក​បវេសនកាល​ពុទ្ធិកៈសិក្សា​ទូទាំង​ខេត្ត​ឆ្នាំ​សិក្សា​២០១៩.២០២០​នៅ​វត្ត​ឥន្ទ​ញ្ញាណ​

423
ចែករម្លែក

ដោ​យះ​វ​ណ្ណះ​/​ខេត្ត​ព្រះសីហនុ​/ ពិធី​បើក​បវេសនកាល​ពុទ្ធិកៈសិក្សា​ទូទាំង​ខេត្ត​ព្រះសីហនុ ឆ្នាំ​សិក្សា ២០១៩.២០២០​នៅ​វត្ត​ឥន្ទ​ញ្ញាណ​។​ព្រះពុទ្ធ​ជ័យ​មុនី​ឃឹម​សន​តំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​ន​ន្ន​ង៉ែត​សម្ដេចព្រះ​អគ្គារ​ធិ​ការ​ពុទ្ធិក​:​សិក្សា​ជាតិ​បាន​និមន្ត​ជា​អធិបតី​ក្នុង​ពិធី​បើកប​វេ​សន​:​កាល​ពុទ្ធិក​:​សិក្សា​ទូទាំង​ខេត្ត​ព្រះសីហនុ​ដែលមាន​នៅតាម​បណ្ដា​វត្ត​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ សម្រាប់​ឆ្នាំ​សិក្សា ២០១៩.២០២០​។

​ពិធី​នេះ​ប្រព្រឹត្តទៅ កាលពី​រសៀល​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ១១​កើត​ខែ​ជេស​ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​វត្ត​ឥន្ទ​ញ្ញាណ​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក​ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ​ផងដែរ​៕S/​