​បើក​បុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​ម្ចាស់​រថយន្ត​របួសធ្ងន់​

880
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រថយន្ត​មួយគ្រឿង​ម៉ាក​RAV4​បាន​បើក​បុក​ក្បាល​ថ្ម​ចែកផ្លូវ​នៅមុខ​ក្រសួងមហាផ្ទៃ​បណ្ដាលឱ្យ​ខូចខាត​អស់​ចំនួន​៣​កង់​នឹង​រថយន្ត​ខ្ទេច​ខាងមុខ​ទាំងស្រុង​។​ឯ​ម្ចាស់​រថយន្ត​រងរបួស​ធ្ងន់​បាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​កើត​ការណ៍​បានក់​យ​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​សង្កាត់​ទន្លេរ​បាសាក់​ខណ្ឌចំការមន​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុន​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក RAV4 ស្លាក់​លេខ ភ្នំពេញ​.2AE 6871​បើកបរ​ដោយ​បុរស​ម្នាក់​ពី​ទិសដៅ​ជើង​ទៅ​ត្បូង​។​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ដោយ​ល្បឿន​លឿន​មិនបាន​ប្រយ័ត្ន ក៏​រ៉េ​ចង្កូត​ទៅបុក​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​ខូចខាត​អស់​ចំនួន​៣​កង់ ។​ឯ​រថយន្ត​រង​ការខូចខាត​ទាំងស្រុង​ព្រមទាំង​ម្ចាស់​រថយន្ត​រង​បួស​ធ្ងន់ បាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ចរាចរណ៍​ជើងគោក​បានមក​វ៉ាស់​វែង​នឹង​ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​

​បើក​បុក​ក្បាល​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​ម្ចាស់​រថយន្ត​របួសធ្ងន់​