​បើក​ម៉ូតូ​ទាំង​ស្រវឹង​ជោក​ដួល​ផ្ទប់​នឹង​ថ្នល់​រងរបួស​ធ្ងន់​

288
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ស​ន្ល​ប់​បាត់ស្មារតី​ក្រោយពេល​ផឹកស៊ី​មុន​បុណ្យចូលឆ្នាំ​ចិន​តាំងពីព្រឹក​រហូតដល់​ល្ងាច ។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​លូ​ដាច់​ផ្លូវលំ​១​ខ្សែ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​កាលពី​យប់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ជង់ គង់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​មុនពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ​បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ​របស់ខ្លួន​តាំងពីព្រឹក​រហូតដល់​ពេល​យប់ ទើប​បែក​គ្នា​ទៅផ្ទះ​រៀងៗ​ខ្លួន​អស់​។

ចំណែកឯ​ជនរងគ្រោះ​បាន​បើកបរ​ម៉ូតូ​ទាំង​សភាព​ទ្រេតទ្រោត លុះ​បាន​មួយសន្ទុះ ស្រាប់តែ​រេ​ចង្កូត​ពេញ​ផ្លូវ បណ្តាលឱ្យ​ដួល​តែម្នាក់ឯង​រងរបួស​ធ្ងន់​តែម្តង​៕S/