​បើក​ម៉ូតូ​បុក​ពីក្រោយ​កង់​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​២​នាក់​នៅ​ស្រុក​មេសាង​

301

(​ព្រៃវែង​)៖ មនុស្ស​២​នាក់​បាន​រងរបួស​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​កង់​ក្នុងទិសដៅ​ស្របគ្នា​។​​ពី​ត្បូង​ទៅ​ជើង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ ២០១៧ វេលា​ម៉ោង​៦​និង​១០​នាទី​ព្រលប់ នៅលើ​ផ្លូវលំ ស្ថិតនៅ​ភូមិ​អណ្តូង​ត្រាច ឃុំ​ច្រេស ស្រុក​មេសាង​ខេត្តព្រៃវែង​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​C125​ស៊េរី​ឆ្នាំ​២០១២​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE 6865 បើក​ដោយ​ឈ្មោះ ភាន អ៊​ន់ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​​ដោយ​បើក​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង​។
លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ បាន​បុក​អ្នក​ជិៈ​កង់​ចំ​ពីក្រោយ ជិៈ​ដោយ​ឈ្មោះ ជួប នឿ​ង ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បណ្តាលអោយ​រង​របួសធ្ងន់​បាក់ដៃ​ស្តាំ​រីឯ​អ្នកបើក​ម៉ូតូ​បាន​រងរបួស​ស្រាល​ថ្លោះ​កជើង​ខាងឆ្វេង​។
បច្ចុប្បន្ន​ក្រុមគ្រួសារ បាន​បញ្ជូនទៅ​ទៅ​ព្យាបាល​មន្ទីរពេទ្យបង្អែក​ស្រុក​មេសាង​ទាំងពីរ​នាក់ ចំពោះ​វត្ថុតាង​ម៉ូតូ​និង​កង់ សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស ដើម្បី​បំពេញ​នីតិវិធី​៕S/​ដោយ​៖​ចាន់ ថន​

​បើក​ម៉ូតូ​បុក​ពីក្រោយ​កង់​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​២​នាក់​នៅ​ស្រុក​មេសាង​