​បើក​ម៉ូតូ​រ៉ឺម៉ក​បុក​រថយន្ត​ធំ​បត់​ឆ្លងផ្លូវ​បណ្តាលឱ្យ​បុស​ម្នាក់រ​ងរ​បូស​នៅ​ស្រុក​ព្រៃនប់​

418
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក​ម្នាក់​បាន​រងរបួស​ដោ​យ​សារ​តែ​បើក​បុក​រថយន្ត​ធំ​បើក​បត់​ឆ្លងផ្លូវ​។​ករណីនេះ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៨០~១៨១​ក្នុងភូមិ​វាល​មាស​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៩​។

​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត ១​គ្រឿង ម៉ាក​HINO​ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ធំ​3A1443​បើកបរ​ដោយ​ឈ្មោះ​ផា​សុផាត​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្រែ​ក្នុង​ឃុំ​ដំ​ដែក​ស្រុក​សូត្រ​និគម​ខេត្តសៀមរាប​។​បើកបរ​ម៉ូតូ​នោះ​ឈ្មោះ​ផាន​ផារិន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​ទិញ​អេតចាយ​មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​រង​រង​បួស​មធ្យម​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន បញ្ជូនមក​ព្យាបាល​នៅ​គ្លី​និ​ច ឯកជន​វាលរេញ​។​រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ​រ៉ឺម៉ក​សមត្ថកិច្ច យកមក​រក្សាទុក​ជាប​ណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។
​ដោយឡែក​អ្នកបើកបរ​រថយន្ត​នគរបាល​បាន​នាំមក​សាកសួរ​តាម​នីតិវិធី​៕S/​